អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មនុស្សបាននិយាយលា របស់ពួកគេទៅកាន់ Internet Explorer បន្ទាប់ពីចូលនិវត្តន៍នៅសប្តាហ៍នេះ ខណៈលោក Bill Gates បានសើចចំអកឲ្យ អ្នកទ្រឹស្តីឃុបឃិតគ្នា អំពី COVID-19 ថា ការស្លាប់របស់ Internet Explorer ដោយសារតែ Microsoft អស់មីក្រូឈីប ។
មហាសេដ្ឋីរូបនេះ បានឆ្លើយតបនឹងការ និយាយលេងសើចនៅលើ Twitter អំពីការលាគ្នា ចុងក្រោយទៅកាន់កម្មវិធីរុករក តាមអ៊ីនធើណេត បានដំណើរការ Hard Drive របស់កុំព្យូទ័រតាំងពីឆ្នាំ១៩៩៥ ។ ទោះបីជាមិនទាន់មាន អាយុ ៣០ ឆ្នាំក៏ដោយ ក៏ក្រុមហ៊ុន បានសម្រេចចិត្តឲ្យចូលនិវត្តន៍ ជាផ្លូវការនូវកម្មវិធីកំពូល បណ្តាញទូទាំង ពិភពលោកកាលពីថ្ងៃពុធ ។
ការផ្លាស់ប្តូរនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ លើប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងរឿងកំប្លែង របស់សហរដ្ឋអាមេរិក The Daily Show បានបង្ហោះអំពីដំណើ រកម្សាន្តរបស់ Internet Explorer ទៅកាន់រាត្រី ដ៏ល្អនោះថា “Wow, Bill Gates លើកទឹកចិត្តអ្នកគ្រប់គ្នាឲ្យចាក់វ៉ាក់សាំង បន្ទាប់មកមួយឆ្នាំក្រោយមក Internet Explorer បានស្លាប់ចៃដន្យ???” ។
រឿងកំប្លែងនេះ គឺច្បាស់ណាស់ជាការយោងទៅលើ ទ្រឹស្ដីការឃុបឃិតដ៏ចម្លែក ដែលកើតឡើងជុំវិញ លោក Gates អំឡុងពេល ជំងឺរាតត្បាត COVID-19 និងជំរុញការចាក់វ៉ាក់សាំង ។ លោក Gates គួរឲ្យកត់សម្គាល់ មិនបានបង្ហោះសារសរសើរ ដល់ Internet Explorer នៅថ្ងៃដ៏ឧឡារិកនោះ បានឆ្លើយតបដោយភាពវៃឆ្លាត របស់លោកផ្ទាល់ ។
ដោយបានបង្ហោះសារ Tweet របស់ The Daily Show ឡើងវិញ លោកបានបន្ថែមថា ខ្ញុំស្មានថាទីបំផុត យើងអស់មីក្រូឈីបហើយ៕ដោយ៖លី ភីលីព