អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានបាញ់បង្ហោះ Falcon 9 សម្រាប់ការហោះហើរ លើកទី១៣ របស់ខ្លួនកាលពីពេលថ្មីៗនេះ ដោយបានបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់ដងច្រើនបំផុត ដែលគ្រាប់រ៉ុក្កែតរបស់ខ្លួន បានហោះចេញពីលំហ ហើយត្រឡប់មកផែនដីវិញ ដោយសុវត្ថិភាព ។
ឧបករណ៍ជំរុញកម្រិត២ ត្រូវបានគេស្គាល់ថា B1060 បានបញ្ឆេះម៉ាស៊ីន Merlin ៩របស់ខ្លួននៅម៉ោង ១២:០៩ យប់ ខណៈពេលដែលនៅលើ Pad 39A នៅមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសា ក្នុងរដ្ឋផ្លរីដា។ B1060 ពីមុនបានបាញ់បង្ហោះផ្កាយរណប GPS III-3 របស់កងកម្លាំងអវកាសអាមេរិក Turksat-5A បេសកកម្ម Transporter-2 rideshare និង បានបញ្ចប់បេសកកម្ម Starlink ចំនួន៩ ។
បេសកកម្មថ្ងៃនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ សម្រាប់ SpaceX ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបញ្ជូនផ្កាយរណប Starlink ថ្មីចំនួន ៥៣ ទៅកាន់គន្លងផែនដីទាបផងដែរ នាំឲ្យឧបករណ៍សរុបនៅក្នុងក្រុមតារានិក រកើនដល់ជាង ២,២00 ។
នេះបើយោងតាម SpaceFlightNow បាននិយាយថា រ៉ុក្កែត Falcon 9 បានធ្វើដំណើរទៅកាន់គន្លងនៅចន្លោះ ១៤៤ ម៉ាយ និង ២០៩ម៉ាយពីលើផ្ទៃផែនដី ដែលជាកន្លែង 53 Starlinks ត្រូវបានបញ្ចេញ ហើយការដាក់ពង្រាយផ្កាយរណប បានកើតឡើងប្រហែល ១៥ នាទីបន្ទាប់ពីការលើកចេញ។ បេសកកម្មចុងក្រោយ របស់ B1060 គឺនៅក្នុងខែមេសា នៅពេលវាក៏បានយក Starlinks ចំនួន ៥៣ ទៅកាន់គន្លងតារាវិថី ដែលនាំឲ្យចំនួនផ្កាយរណប សរុបត្រូវបានបាញ់បង្ហោះឡើង ដល់ជាង ២,៣00៕ដោយ៖លី ភីលីព