ព័ត៌មានអន្តរជាតិ

អាមេរិក ម៉ារ៉ុក បើកសមយុទ្ធយោធា ចូលរួមពីប្រទេសចំនួន១០

បរទេស៖ទីភ្នាក់ងារច៊ិន ស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារ នេះបានឲ្យដឹងថា ប្រទេសម៉ារ៉ុកនិងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបើកដំណើរការ សមយុទ្ធយោធារបស់ ខ្លួនដែលមានឈ្មោះថា African Lion ដែលមានការចូលរួមពីសំណាក់យោធា បរទេសជាច្រើនផ្សេងទៀតផងដែរ។

សមយុទ្ធយោធាលើកទី១៨របស់ African Lion ត្រូវបានគេជឿជាក់ថាមានការចូលរួម ពិសំណាក់ប្រទេសចំនួន១០ បូករួមទាំងប្រទេស នៅក្រៅតំបន់ អាហ្វ្រិកផងដែរព្រមទាំងអ្នកចូល រួមសង្កេតការណ៍ដោយប្រទេសចំនួន២០នេះ បើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិម៉ារ៉ុក MAP បានរាយការណ៍។

សមយុទ្ធយោធាដែលនឹងប្រារព្ធឡើង នៅក្នុងទីក្រុងមួយចំនួនរបស់ ប្រទេសម៉ារ៉ុកដូចជា Agadir, Ben Guerir, Kenitra, Mahbes, Taroudant និង Tantan ហើយវានឹងអូសបន្លាយរហូតទៅដល់ថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះខណៈដែលប្រទេសចូលរួម សំខាន់ៗមានដូចជាGhana, Senegal និង Tunisia៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top