ព័ត៌មានអន្តរជាតិ

លោក Joe Biden នឹងទៅទស្សនកិច្ច នៅអ៊ុយក្រែន ដោយផ្ទាល់ទេ? ពេលនេះដឹងចម្លើយហើយ!

ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា លោកទំនងជាមិនទៅបំពេញ ទស្សនកិច្ចនៅអ៊ុយក្រែនទេ នៅពេលលោកធ្វើដំណើរ ទៅកាន់ទ្វីបអឺរ៉ុប សម្រាប់កិច្ចប្រជុំកំពូលG7 និងកិច្ចប្រជុំ របស់មេដឹកនាំណាតូ ។

លោក Biden បានប្រាប់អ្នកសារព័ត៌មានថា ការចូលទៅទស្សនកិច្ច នៅអ៊ុយក្រែនគឺ មិនទំនង នៅក្នុងក្នុងការធ្វើដំណើរ នាពេលខាងមុខ ។ ប្រធានាធិបតីវ័យ៧៩ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា លោកមិនចង់ធ្វើឱ្យមានការលំបាក បន្ថែមទៀត សម្រាប់អ៊ុយក្រែន។

លោក Joe Biden នឹងធ្វើដំណើរទៅកាន់ទីក្រុង Schloss Elmau នៅភាគខាងត្បូង ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ដែលជាកិច្ចប្រជុំមួយ ដែលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការផ្តោតសំខាន់ លើសង្រ្គាម ដែលកំពុងបន្ត របស់រុស្ស៊ីលើអ៊ុយក្រែន ។ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក នឹង ធ្វើដំណើរទៅកាន់ ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ សម្រាប់កិច្ចប្រជុំកំពូល របស់អង្គការណាតូ ឆ្នាំ ២០២២ ដែលជាសម្ព័ន្ធមិត្តមួយ ផ្សេងទៀត ដែលបានជួយអ៊ុយក្រែន ទប់ទល់ការឈ្លានពានរបស់រុស្ស៊ី៕

Most Popular

To Top