គៀវ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែន លោក Oleksii Reznikov បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានទទួលម៉ាស៊ីនបាញ់កាំភ្លើងស្វ័យប្រវត្តិ Panzerhaubitze 2000s ១៥៥មីលីម៉ែត្រ PzH 2000 ពីប្រទេសអាល្លឺម៉ង់ ។
លោក Reznikov បានសរសេរ នៅលើ Facebook ថា “German Panzerhaubitze 2000s ជាមួយនាវិកអ៊ុយក្រែន ដែលបានបណ្តុះបណ្តាល បានចូលរួមជាមួយគ្រួសារ កាំភ្លើងធំអ៊ុយក្រែន” ។
លោក Reznikov បានលើកឡើងថា ការផ្គត់ផ្គង់ PzH 2000 គឺជាឧទាហរណ៍ នៃកិច្ចសហប្រតិបត្តិការ ក្នុងការគាំទ្រអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រៅពី PzH 2000 អ៊ុយក្រែនប្រើប្រាស់កាំភ្លើងធំ ១៥៥មីលីម៉ែត្រចំនួន ៥ ប្រភេទគឺ M777, FH70, M109, AHS Krab និង Ceasar howitzers ។
កាលពីខែមុន រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ Annalena Baerbock បានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងធ្វើការ ដើម្បីផ្តល់អាវុធ ទំនើបបន្ថែមទៀតដល់អ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា