ព័ត៌មានអន្តរជាតិ

តួកគី ពង្រីកការដាក់ពង្រាយកងទ័ព នៅក្នុងប្រទេសលីប៊ី ១៨ខែ ទៀត

អង់ការ៉ា៖ សភាតួកគីកាលពីថ្ងៃអង្គារ បានបន្តអាណត្តិដាក់ពង្រាយទ័ពនៅក្នុងប្រទេសលីប៊ីរយៈពេល ១៨ខែ ទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការពង្រីកការដាក់ពង្រាយនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងហានិភ័យ និងការគំរាមកំហែងនៅតែបន្តកើតចេញពីប្រទេសលីប៊ីសម្រាប់តំបន់ទាំងមូល រួមទាំងប្រទេសតួកគីផងដែរ។

លោកបានលើកឡើងថា “ប្រសិនបើការវាយប្រហារប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ចាប់ផ្តើមម្តងទៀត ផលប្រយោជន៍របស់ប្រទេសទួរគីទាំងនៅក្នុងអាងមេឌីទែរ៉ាណេ និងនៅអាហ្វ្រិកខាងជើងនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ” ដោយបន្ថែមថា ទាហានទួរគីនឹងបន្តផ្តល់ការបណ្តុះបណ្តាល និងប្រឹក្សាផ្នែកយោធានៅក្នុងប្រទេស។

សំណើនេះត្រូវបានគាំទ្រដោយគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាច គណបក្សចលនាជាតិនិយម និងគណបក្សល្អ ខណៈដែលគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យប្រជាមានិតបានជំទាស់នឹងសំណើនេះ។

ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលទីក្រុងអង់ការ៉ា និងប្រទេសលីប៊ី ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ នៃកិច្ចព្រមព្រៀងជាតិបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការយោធា និងព្រំដែនសមុទ្រនៅសមុទ្រមេឌីទែរ៉ាណេខាងកើត៕

Most Popular

To Top