បឺលីន ៖ រដ្ឋាភិបាល របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាស ដំណាក់កាលទី២ នៃផែនការសង្គ្រោះ ឧស្ម័នជាតិ របស់ប្រទេសនេះ បន្ទាប់ពីការផ្គត់ផ្គង់ ឧស្ម័នរបស់រុស្ស៊ី តាមរយៈបំពង់បង្ហូរ Nord Stream 1 ត្រូវបានកាត់បន្ថយមកត្រឹម ៤០ភាគរយ នៃសមត្ថភាព ។
លោក Robert Habeck រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ បាននិយាយថា “ស្ថានភាពគឺធ្ងន់ធ្ងរ” ដោយពណ៌នាអំពីការ កាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នថា ជា “ការវាយប្រហារសេដ្ឋកិច្ច” ។
លោក Habeck បានលើកឡើងថា ទោះបីជាកន្លែងស្តុកឧស្ម័នរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានបំពេញក្នុងកម្រិតធំជាងឆ្នាំមុនក៏ដោយ ប៉ុន្តែកម្រិតនៃការស្តុកទុក ដែលចង់បានមុនពេលរដូវរងាគឺ “ស្ទើរតែមិនអាចសម្រេច បានដោយគ្មានវិធានការបន្ថែម” ។
ប្រទេសអាឡឺម៉ង់ បានប្រកាសដំណាក់កាលទីមួយ ឬកម្រិតព្រមានដំបូង នៃផែនការសង្គ្រោះបន្ទាន់បីដំណាក់កាលរបស់ខ្លួននៅចុងខែមីនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទោះជាយ៉ាងណា សម្រាប់ពេលនេះ រដ្ឋាភិបាល មិនទាន់ប្រើអ្វី ដែលហៅថា យន្តការកែតម្លៃនេះ នៅឡើយទេ ។ លោក Habeck បានបន្ថែមថា “យន្តការនេះប្រហែលជាចាំ បាច់សម្រាប់ស្ថានភាពមួយចំនួន ដើម្បីទប់ស្កាត់ការដួលរលំ នៃការផ្គត់ផ្គង់ថាមពល ប៉ុន្តែវាក៏មានការធ្លាក់ចុះផងដែរ ដែលនេះជាមូលហេតុ ដែលយើងកំពុង ធ្វើការលើគំនិតជំនួស” ៕
ប្រែសម្រួល ឈូក បូរ៉ា