បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នាវាស្រាវជ្រាវ របស់ក្រុមអ្នកវិទ្យាសាស្ត្រ បានសម្រេចបានជោគជ័យ ក្នុងការរកឃើញបំណែក សាកសពនាវាចម្បាំង របស់អាមេរិក មួយគ្រឿង ដែលបានលេចតាំង តែពីសម័យសង្គ្រាមលោកទី២ ។
នាវាចម្បាំង ដែលត្រូវបានគេស្គាល់ឈ្មោះថា The USS Samuel B Roberts ត្រូវបានគេដឹងថា បានលេចចូលសមុទ្រអំឡុង ពេលប្រយុទ្ធក្នុងសមរភូមិ Battle off Samar នៅក្នុងសមុទ្រ នៃប្រទេសហ្វីលីពីន កាលពីខែតុលាឆ្នាំ១៩៤៤ ហើយបានជាប់គាំង នៅជម្រៅសមុទ្រ ដល់ទៅ៦៨៩៥ម៉ែត្រ។
លោក Victor Vescovo ដែលជាម្ចាស់នាវាមុជ ទឹកស្រាវជ្រាវបាតសមុទ្រ Sammy B គឺជាអ្នកដែលបានបំពេញ បេសកកម្មការងារនេះ។
គួរឲ្យដឹងដែរថា នាវាចម្បាំង Samuel B Roberts ដែលគ្រានោះមាននាវិក សរុប២២៤នាក់ ធ្វើការនៅលើនាវាពេលជួបហេតុការណ៍ បានធ្វើឲ្យនាវិក ៨៩នាក់ បាត់បង់ជីវិតនិង១២០នាក់ទៀត រួចជីវិត ប៉ុន្តែត្រូវរងចាំ នៅលើផ្ទៃសមុទ្រ ដល់ទៅ៥០ម៉ោង មុនពេលដែលក្រុម សង្គ្រោះបានមកដល់ ៕
ប្រែសម្រួល៖ស៊ុនលី