ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង អំពាវនាវឱ្យពង្រឹងកម្លាំងយោធា និងសមត្ថភាពការពារខ្លួន

ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការបានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានអំពាវនាវឱ្យកងទ័ពប្រជាជនកូរ៉េ “ធ្វើឱ្យប្រសើរឡើងនូវអំណាចដាច់ខាត និងយោធា និងផ្នែកបច្ចេកទេស” ។

 KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំធំលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមយោធាលើកទីប្រាំបីនៃគណបក្សពលករកូរ៉េ (WPK) ដែលធ្វើឡើងពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍។

 របាយការណ៍នេះបានឲ្យដឹងថា កិច្ចប្រជុំបានផ្តោតលើបញ្ហាអំពី “ការពង្រឹងសមត្ថភាពការពារជាតិយ៉ាងឆាប់រហ័ស ដើម្បីដាក់ឱ្យពួកគេស្ថិតក្នុងកម្រិតសមស្របទៅនឹងដំណាក់កាលថ្មីនៃបដិវត្តន៍ដែលកំពុងអភិវឌ្ឍន៍”។

 កិច្ចប្រជុំបានពិភាក្សាលើសំណើដើម្បីបង្កើនចំនួនអនុប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិម WPK និងបានជ្រើសរើសលោក Ri Pyong Chol លេខាគណៈកម្មាធិការមជ្ឈិម WPK ជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមបក្ស។

 គណៈកម្មការក៏បានសម្រេចចិត្តបន្ថែមផែនការសកម្មភាពយោធាដ៏សំខាន់មួយចំពោះភារកិច្ចប្រតិបត្តិការរបស់អង្គភាពជួរមុខ KPA ពិនិត្យ និងអនុម័តផ្តល់ការធានាផ្នែកយោធា សម្រាប់ការពង្រឹងបន្ថែមទៀតនូវការរារាំងសង្គ្រាមរបស់ប្រទេស និងបានផ្តល់សច្ចាប័នលើផែនការសម្រាប់រៀបចំរចនាសម្ព័ន្ធអង្គភាពយោធាឡើងវិញ នេះបើយោងតាមរបាយការណ៍៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top