ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ព័ន្ធមិត្ត ចាប់ផ្តើមសម្ព័ន្ធភាពថ្មី នៅប៉ាស៊ីហ្វិក

បរទេស៖ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ និងចក្រភពអង់គ្លេស បានបង្កើតក្រុមថ្មីមួយ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខជាមួយបណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រ សមាជិកបាននិយាយថា សម្ព័ន្ធភាពក្រៅផ្លូវការដែលមានឈ្មោះថា Partners in the Blue Pacific (PBP) មានគោលបំណងបង្កើនប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ពួកគេ “ដើម្បីគាំទ្រភាពរុងរឿង ភាពធន់ និងសន្តិសុខ” នៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍បានអានថា ក្រុមនេះនឹងប្រតិបត្តិការ “យោងទៅតាមគោលការណ៍នៃតំបន់ប៉ាស៊ីហ្វិក អធិបតេយ្យភាព តម្លាភាព គណនេយ្យភាព ហើយភាគច្រើននឹងត្រូវបានណែនាំ និងដឹកនាំដោយកោះប៉ាស៊ីហ្វិក”។

គោលដៅស្នូលរបស់ PBP ក៏រួមបញ្ចូលផងដែរនូវការពង្រីកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក និងប្រទេសដទៃទៀតនៃពិភពលោក៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top