អង្គការសុខភាពពិភពលោក ឬហៅកាត់ថា WHO កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ បានឲ្យលើកឡើងងថា ជំងឺអុតស្វា (Monkeypox) មិនទាន់ត្រូវបានចាត់ទុកជា ជាជំងឹឆ្លងដែលបង្កអាសន្នដល់សុខភាព សាធារណៈ របស់មនុស្សជាតិ នៅលើសាកលោកនោះទេ តែទោះបីជាយ៉ាងណា លោកនៅតែមាន ការព្រួយបារម្ភដដែល មិនអាចថ្វីប្រហែសបានឡើយ ។

លោក Tedros Ghebreyesus ប្រធានWHO បានគូសបញ្ជាក់ថា « ខ្ញុំនៅតែមានការព្រួយបារម្ភខ្លាំង ពីការផ្ទុះរីករាលដាលនៃ ជំងឺអុតស្វា (Monkeypox) ពីព្រោះវាបានកំពុង តែបង្កការគំរាមកំហែង ដល់សុខភាពរបស់មនុស្សជាតិ ជាពិសេសវាកំពុង តែមានការវិវត្តិទៅមុខផងដែរ ពេលនេះ WHO កំពុងតែយកចិត្តទុកដាក់ ធ្វើការយ៉ាងជិតស្និទ្ធបំផុត មិនអាចប្រហែសបានឡើយ ។

សូមជម្រាបថា WHOក៏បានបញ្ចាក់ដែរ ជំងឺអុតស្វា (Monkeypox) នៅក្នុងរយ:ពេល៦សប្តាហ៍មកនេះ បានឆ្លងទៅលើមនុស្ស បណ្តាប្រទេសជាច្រើន សរុបចំនួន៣,២០០ករណី និង ស្លាប់ចំនួន១ករណីទៅហើយ ខណ:៤៨ប្រទេស ដែលមិនធ្លាប់ឆ្លង ក៏បានឆ្លងជំងឺនេះដែរ ។ លើសពីនេះទៅទៀត នៅក្នុងឆ្នាំនេះ ករណីឆ្លងជំងឺអុតស្វា ប្រមាណ ១,៥០០ករណី និងស្លាប់៧០ករណី ត្រូវបានរាយការណ៍ នៅក៏បានឆ្លងរីករាល ដាលហើយដែរ នៅអាហ្រ្វិកកណ្តាល ដែលជាបណ្តាប្រទេស ដើមកំណើតនៃជំងឺនេះផងដែរ ។

កម្រិតនៃអុតស្វា ការឆ្លងមេរោគគឺ ទាបជាងមួយ ដោយវាមានកម្រិតត្រឹម តែ ០,៥ ឬប្រហែលជាតិចជាងនេះផង ប្រសិនបើយើងប្រៀបធៀបការ ចម្លងមេរោគអុតស្វា (Monkeypox) ជាមួយនឹងមេរោគកូវីដ១៩ ដែលអ្នកជំងឺម្នាក់ អាចមានលទ្ធភាព ចម្លងមេរោគជាមធ្យមទៅកាន់ មនុស្សបួននាក់ផ្សេងទៀត។ ជំងឺអុតស្វា (Monkeypox) ជាធម្មតា ត្រូវបានចម្លង តាមរយៈការទំនាក់ទំនងប៉ះពាល់ផ្ទាល់ ដោយឡែកកូវីដ១៩ វិញ ឆ្លងលឿនខ្លាំងយ៉ាងសកម្ម ពីមួយទៅមួយតាមខ្យល់ ដែលធ្វើឱ្យវាមានការលទ្ធភាព ឆ្លងកាន់តែច្រើនឡើងៗ។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏សូមឲ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ពីព្រោះថា ជំងឺអុតស្វា គឺជាវីរុសមួយប្រភេទដែល អាចធ្វើការចែកចាយឆ្លងមេរោគ ពីសត្វទៅកាន់មនុស្ស និងមនុស្សទៅកាន់មនុស្ស ជំងឺនេះ ក៏អាចបណ្តាល ឲ្យស្លាប់បាត់បង់ជីវិតបានដែរ ប្រសិនបើមិនទទួលបាន ការព្យាបាលឲ្យដិតដល់ ៕
