ប្រទេសស្រីលង្កា កំពុងជួបវិបត្តិធ្ងន់ធ្ងរ ខ្វះខាតប្រេងសាំងប្រើប្រាស់ ទូទាំងប្រទេស បណ្តាលឲ្យប៉ះពាល់ ដល់ការដឹកជញ្ជូនយ៉ាងខ្លាំង។
បញ្ហាខាងលើធ្វើឲ្យ ប្រទេសមានប្រជាជន ២២លាននាក់មួយនេះ ប្រឈមនឹងការ គ្មានអគ្គិសនីប្រើប្រាស់ រយៈពេលយូរ ។ ម៉ាស៊ូត និងសាំង ដែលប្រេងឥន្ធនៈដ៏សំខាន់សម្រាប់ រថយន្តក្រុង និងយានជំនិះពាណិជ្ជកម្ម មិនមានលក់នៅគ្រប់ ស្ថានីយ៍ទូទាំងប្រទេស ហើយសាលាត្រូវបានផ្អាក ដើម្បីកាត់បន្ថយការធ្វើដំណើរ ។
រដ្ឋមន្ត្រីថាមពល របស់ប្រទេសបានពណ៌នាការ ខ្វះខាតប្រេងនាពេលនេះថា ជា«វិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត» ចាប់តាំងពីប្រទេស ទទួលបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៤៨ ៕