រ៉ូម៖ កងកម្លាំងទ័ពអាកាសអ៊ីតាលី នឹងទទួលបាន មូលដ្ឋានទ័ពអាកាសទីពីរ និងត្រៀមធ្វើជាម្ចាស់ផ្ទះ យន្តហោះ F-35A នៅចុងឆ្នាំនេះ ខណៈដែលការចែកចាយ យន្តហោះកើនឡើង។
ឥឡូវនេះការងារកំពុងដំណើរការ នៅឯមូលដ្ឋានទ័ពអាកាស Ghedi នៅភាគខាងជើងប្រទេសអ៊ីតាលី ដើម្បីអនុញ្ញាតឱ្យមានមូលដ្ឋាន លើយន្តហោះ F-35 ដូចនៅទីនោះ និងការដាក់បញ្ចូលរបស់ពួកគេ នៅក្នុងយន្តហោះចម្បាំងទី៦ របស់ Ghedi ដែលបច្ចុប្បន្នកំពុងហោះហើរ ។
កាលពីសប្តាហ៍មុន យន្តហោះចម្បាំង F-35A ដំបូងគេដែលចូលរួម ជាមួយដៃគូបានចុះនៅមូលដ្ឋាន Ghedi សម្រាប់ពិធីមួយ ដែលពាក់ព័ន្ធនឹងកងទ័ពអាកាសអ៊ីតាលី។ រហូតមកដល់ពេលនេះ ប្រទេសអ៊ីតាលីបានទទួល ការចែកចាយយន្តហោះ F-35 ចំនួន ១៦គ្រឿងក្នុងចំណោមយន្តហោះ F-35 ចំនួន ៦០គ្រឿង ដែលខ្លួនគ្រោងនឹងទិញ ដោយបច្ចុប្បន្ន ២គ្រឿងត្រូវបានចូលរួម នៅក្នុងការបណ្តុះបណ្តាលអ្នកបើកយន្តហោះ នៅសហរដ្ឋអាមេរិក។ ហើយនៅសល់ ១៤គ្រឿងទៀតដែលមានមូលដ្ឋានលើ 32nd Wing របស់កងទ័ពអាកាសនៅ Amendola ។
យន្តហោះដែលបានហោះទៅមូលដ្ឋាន Ghedi បានត្រឡប់ទៅមូលដ្ឋាន Amendola បន្ទាប់ពីពិធី ហើយនឹងបន្តនៅទីនោះ ខណៈដែលការងារបន្តនៅ Wing 6th ។ កងទ័ពអាកាសបានឲ្យដឹងថា យន្តហោះទីពីរដែលនឹងចូលរួម ជាមួយស្លាប Wing ទី៦ នឹងត្រូវដឹកជញ្ជូន នៅខែកក្កដា។
អ្នកនាំពាក្យកងទ័ពអាកាសបានឲ្យដឹងថា “មានការបន្តទ្រង់ទ្រាយធំមួយកំពុងដំណើរការនៅមូលដ្ឋាន Ghedi ដើម្បីអនុញ្ញាតឱ្យអ៊ីតាលី ធ្វើជាម្ចាស់ផ្ទះយន្ដហោះ F-35″ ។ លោកបានបន្ថែមថា” តាមគម្រោង មូលដ្ឋាននឹងរួចរាល់ នៅចុងឆ្នាំ ដោយមានការរៀបចំដំបូងដើម្បីរៀបចំយន្តហោះថ្មីនេះ”៕ ប្រែសម្រួល ឈូក បូរ៉ា