ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី និងប្រេស៊ីល ជួបពិភាក្សាអំពីសន្តិសុខ ស្បៀងពិភពលោក ទំនាក់ទំនងទ្វេភាគី

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីប្រេស៊ីល លោក Jair Bolsonaro បានពិភាក្សាគ្នា អំពីបញ្ហាប្រឈមសន្តិសុខ ស្បៀងជាសកល និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យកសិកម្ម និងថាមពល ក្នុងអំឡុងពេលការ សន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃចន្ទ។

វិមានក្រឹមឡាំងបានឲ្យដឹងថា បញ្ហាសន្តិសុខស្បៀង ត្រូវបានពិភាក្សាយ៉ាងលម្អិត ហើយប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការស្ដារឡើងវិញ នូវពាណិជ្ជកម្មសេរី នៃចំណីអាហារ និងជី ដែលពីមុនត្រូវបានរំខាន ដោយទណ្ឌកម្ម របស់លោកខាងលិច។

លោកពូទីន បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រុស្ស៊ីក្នុងការបំពេញ កាតព្វកិច្ចរបស់ខ្លួនក្នុងគោលបំណងធានា នូវការផ្គត់ផ្គង់ជីរុស្ស៊ី ដែលមិនមានការរំខាន ដល់កសិករប្រេស៊ីល ។

វិមានក្រឹមឡាំងបានឲ្យដឹងទៀតថា មេដឹកនាំទាំងពីរក៏បានឯកភាពគ្នា លើសារៈសំខាន់ នៃការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី និងប្រេស៊ីល និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅមក ក្នុងវិស័យជាច្រើន៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top