បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់សាជាថ្មី បានធ្វើការរិះគន់និងស្តីបន្ទោសចំៗ ទៅលើប្រទេសអាមេរិក និងអង្គការណាតូផងដែរថា គឺជាក្រុមអ្នកជំនាញ ខាងបំផ្លិចបំផ្លាញនិងសម្លាប់មនុស្សយ៉ាងរង្គាល។

ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអង្គារបានធ្វើការលើកឡើងថា សហរដ្ឋអាមេរិក និងណាតូ អស់រយៈពេល២ទសវត្សចុងក្រោយមកនេះ គឺបានឈរជើង នៅក្នុងប្រទេសអាហ្គានីស្ថានជាប់រហូត ប៉ុន្តែវត្តមានរបស់ពួកគេ គឺគ្មានអ្វីក្រៅតែពីការសម្លាប់រង្គាល និងបំផ្លិចបំផ្លាញប៉ុណ្ណោះ។
លោក Raisi បានធ្វើការសេចក្តីថ្លែងការណ៍នេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ ជាមួយនឹងមេដឹកនាំ ប្រទេសប៉ាគីស្ថាន លោកមេបញ្ជាការយោធា Nadeem Raza នៅក្នុងទីក្រុងតេហរ៉ង់។
មេដឹកនាំអ៊ីរ៉ង់រូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា តាលីបង់នៅពេលនេះ គឺទាមទារឲ្យមានការរៀបចំ ដំណើរការសន្តិភាព និងការអភិវឌ្ឍឡើងវិញ នៅក្នុងប្រទេសអាហ្គានីស្ថាន តាមរយៈព័ត៌មាន ដែលនៅសេសសល់ ពីរដ្ឋាភិបាលចាស់ និងក្រុមជនជាតិភាគតិចទាំងអស់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

