ប្រទេសតួគី បានគាំទ្រ ប្រទេសហ្វាំងឡង់ និង ស៊ុយអ៊ែត ចូលជាសមាជិកអង្គការណាតូ។ នេះបើយោងតាមការចុះផ្សាយរបសសារព័ត៍មាន BBC នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២។
ស៊ុយអែត និងហ្វាំងឡង់ មិនអាចចូលរួមជាមួយណាតូ ដោយគ្មានការគាំទ្រពី តួគីទេ។ រុស្ស៊ីប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះប្រទេសទាំង២នេះ ដែលចង់ចូលរួម និងបានប្រើប្រាស់ការពង្រីកសម្ព័ន្ធភាព យោធា ការពាររបស់បស្ចិមប្រទេស ជាលេសសម្រាប់សង្គ្រាម របស់ខ្លួននៅអ៊ុយក្រែន។

ហ្វាំងឡង់ និងស៊ុយអែត ចង់ចូលជាសមាជិកអង្គការណាតូ ដោយសាររុស្ស៊ីឈ្លានពានអ៊ុយក្រែន ។ ការឈ្លានពាននោះមានគោល បំណងរុញណាតូឱ្យឆ្ងាយពីព្រំដែនរុស្ស៊ី។ ផ្ទុយទៅវិញ ស្ថានការណ៍កាន់តែតានតឹងទៅៗ ខុសពីអ្វីដែលក្រុងមូស្គូ បានរំពឹងទុក ៕
