សហរដ្ឋអាមេរិក បានផ្តល់ឱ្យអ៊ុយក្រែន នូវដ្រូនប្រយុទ្ធមួយប្រភេទឈ្មោះ Kamikaze ដែលមានបច្ចេកវិជ្ជាខ្ពស់ចុងក្រោយ ប្រើប្រាស់ប្រឆាំងនឹងរថក្រោះ រថពាសដែក របស់រុស្ស៊ី។
ដ្រូន Kamikaze ស្ថិតនៅក្នុងចំណោមសព្វាវុធ ដែលប្រធានាធិបតី Joe Biden ប្រកាសជំនួយយោធាថ្មីមានតម្លៃ ៨០០ លានដុល្លារសម្រាប់អ៊ុយក្រែន រួមមានមីស៊ីលប្រឆាំងយន្តហោះ Stinger ៨០០ ដើម អាវុធប្រឆាំងរថក្រោះ ៩.០០០ដើម ដ្រូនយុទ្ធសាស្ត្រ ១០០ គ្រឿង និងអាវុធតូចៗជាច្រើន។
បច្ចុប្បន្នអ៊ុយក្រែនកំពុងបង្ហាញ សមត្ថភាពខ្លាំងរបស់ពួកគេ ក្នុងការទប់ទល់ជាមួយរុស្ស៊ី ក្រោមកិច្ចអន្តរាគមន៍ និងជំនួយយោធារបស់បណ្ដាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកផ្ទាល់៕