ព័ត៌មានអន្តរជាតិ

តួកគី បើកភ្លើងខៀវ ដល់ស៊ុយអែត និងហ្វាំងឡង់ ចូលជាសមាជិកណាតូ ខណៈដែលជម្លោះ នៅក្នុងប្លុកយោធា នៅតែមាន

អង់ការ៉ា ៖ ប្រទេសតួកគីបានផ្លាស់ប្តូរជំហររបស់ខ្លួន និងយល់ព្រមគាំទ្រ ការស្នើសុំសមាជិកភាព របស់ស៊ុយអែត និងហ្វាំងឡង់ ទៅក្នុងអង្គការណាតូ កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល របស់អង្គការណាតូ ដែលកំពុងបន្តនៅទីក្រុងម៉ាឌ្រីត ខណៈដែលជម្លោះ នៅក្នុងប្លុកយោធានៅតែមាន។

បន្ទាប់ពីកិច្ចប្រជុំបន្ត ក្នុងចំណោមមេដឹកនាំ នៃប្រទេសទាំងបីរួមគ្នា ជាមួយអគ្គលេខាធិការ អង្គការណាតូលោក Jens Stoltenberg នៅរសៀលថ្ងៃអង្គារ អនុស្សរណៈត្រីភាគីដែលនិយាយអំពីកង្វល់ សន្តិសុខរបស់ប្រទេសតួកគី ត្រូវបានយល់ព្រម និងចុះហត្ថលេខាដោយបើកផ្លូវ សម្រាប់ការដាក់ពាក្យ សុំចូលជាសមាជិកណាតូរបស់រដ្ឋ Nordic ។

លោក Stoltenberg បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន កាលពីយប់ថ្ងៃអង្គារថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសថា ឥឡូវនេះយើងមានកិច្ចព្រមព្រៀង មួយដែលអនុញ្ញាតឱ្យស៊ុយអែត និងហ្វាំងឡង់ ចូលជាសមាជិកណាតូ” ។

លោក Stoltenberg បានលើកឡើងថា “នេះនឹងពង្រឹងអង្គការណាតូ ហើយវាក៏នឹងពង្រឹង ប្រទេសស៊ុយអែត និងហ្វាំងឡង់ផងដែរ” ដោយបន្ថែមថា ឥឡូវនេះ គឺជាពេលវេលាសម្រាប់សភា ចំនួន ៣០ ផ្សេងគ្នាដើម្បីធ្វើការសម្រេចចិត្ត ។ យោងតាមអង្គការណាតូ សមាជិកទាំង 30 ត្រូវតែយល់ព្រមលើការដេញថ្លៃ របស់ប្រទេសមួយ ដើម្បីទទួលយកវាចូលទៅក្នុងសម្ព័ន្ធភាព ។

ទោះបីជាប្រទេសមួយចំនួន របស់អង្គការណាតូបាន យល់ព្រមរួចហើយនូវការដេញថ្លៃរដ្ឋ Nordic ទាំងពីរកាលពីពាក់កណ្តាលខែឧសភា ដើម្បីចូលរួមសម្ព័ន្ធភាពយោធា ក៏ដោយ ដំណើរការនេះ បានបង្ហាញថាមិនមានភាពត្រង់នោះទេ ខណៈដែលប្រទេសទួរគី បានធ្វើការជំទាស់ភ្លាមៗ ដោយលើកឡើងពីទំនាក់ ទំនងស៊ុយអែត និងហ្វាំងឡង់ ជាមួយគណបក្សពលករឃឺដ។ (PKK) និងអង្គភាពការពារប្រជាជនឃឺដ របស់ស៊ីរី (YPG) តួកគីដាក់ស្លាកថាជាក្រុមភេរវករ ។ ទីក្រុងអង់ការ៉ាក៏បានសម្តែងការមិនពេញចិត្ត ចំពោះការដាក់ទណ្ឌកម្មអាវុធ របស់ស៊ុយអែតលើតួកគី៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top