ន័រវេស ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ ឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ប្រទេសនានានៅទូទាំងទ្វីបអឺរ៉ុប បានបំបែកកំណត់ត្រា សីតុណ្ហភាពនាខែមិថុនាជាមួយនឹងកម្រិត សីតុណ្ហភាព៣២.៥អង្សាសេ មិនធ្លាប់មានពីមុនមក ដែលត្រូវបានរាយការណ៍ នៅក្នុងរង្វង់អាកទិក ។
វិទ្យាស្ថានឧតុនិយម របស់ប្រទេស ន័រវេស បានព្រមានថា សីតុណ្ហភាពខ្ពស់ គឺជាសញ្ញាច្បាស់លាស់ នៃការប្រែប្រួលអាកាសធាតុ ។ នៅទីក្រុងបាណាក ជាកន្លែងដែលកំណត់ត្រាថ្មីនេះ ត្រូវបានបំបែក សីតុណ្ហភាពជាមធ្យមសម្រាប់ខែមិថុនា ជាធម្មតាឈរនៅ ១៣អង្សាសេ ។
អង្គការឧតុនិយមពិភពលោក បានសរសេរលើ Twitter ថា កំណត់ត្រាសីតុណ្ហភាព នៅខែមិថុនាជាច្រើន បានធ្លាក់ចុះក្នុងតំបន់អាស៊ី អាហ្រ្វិកខាងជើង ផ្នែកនៃតំបន់អាក់ទិក និងអឺរ៉ុប ។ ស្ថានីយ៍នៅទូទាំងស្កែនឌីណាវី កាលពីថ្ងៃពុធមានថ្ងៃត្រូពិចលើសពី ៣០អង្សាសេ ។ អាស៊ីកណ្តាល និងជប៉ុនត្រូវបានក្តាប់ ដោយកម្ដៅខ្លាំង ។
ក្រុមអ្នកព្យាករណ៍បាននិយាយថា ការបញ្ចប់រដូវវស្សាដំបូងខុសពីធម្មតា របស់ប្រទេសជប៉ុន បាននាំឲ្យមានសីតុណ្ហភាព រីករាលដាលលើសពី ៣៥អង្សាសេ។ រដ្ឋាភិបាលជប៉ុន កំពុងជំរុញពលរដ្ឋ ខ្លួនឲ្យកាត់បន្ថយការប្រើប្រាស់ ថាមពលឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ខណៈម៉ាស៊ីនត្រជាក់កំពុង ដំណើរការ ដើម្បីរក្សាសុវត្ថិភាព៕ដោយ៖លី ភីលីព