ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងពង្រឹងច្បាប់ ប្រព័ន្ធអ៊ីនធើណេត ដើម្បីប្រឆាំង នឹងព័ត៌មាន មិនពិតរបស់រុស្ស៊ី

ទីក្រុងឡុងដ៍ ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយថា អង់គ្លេស កំពុងស្នើច្បាប់ថ្មីមួយ ដែលតម្រូវឲ្យក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ សង្គម ដើម្បីដោះស្រាយយ៉ាងសកម្ម នូវព័ត៌មានមិនពិតដែលបានបង្ហោះដោយរដ្ឋបរទេស ដូចជាប្រទេសរុស្ស៊ី យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

រដ្ឋាភិបាលបាននិយាយថា ច្បាប់នេះនឹងដោះស្រាយ គណនី ក្លែងក្លាយនៅលើវេទិកា ដូចជា Facebook និង Twitter របស់ Meta ត្រូវបានបង្កើតឡើង ក្នុងនាមរដ្ឋបរទេស ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោត ឬ ដំណើរការតុលាការ ។ ច្បាប់នេះទំនង ជាត្រូវបានអនុម័ត ក្នុងសម័យប្រជុំសភានេះ តាមរយៈការធ្វើវិសោធនកម្ម ដើម្បីភ្ជាប់សេចក្តីព្រាងច្បាប់ សន្តិសុខជាតិ និងច្បាប់ស្តីពីសុវត្ថិភាពអ៊ីនធើណេត ដែលច្បាប់ទាំងពីរនេះ ស្ថិតនៅក្នុងកម្មវិធីបច្ចុប្បន្នរបស់រដ្ឋាភិបាល ។

និយតករទំនាក់ទំនង Ofcom នឹងបង្កើតក្រម នៃការអនុវត្ត ដើម្បីជួយក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយសង្គម អនុលោម តាមច្បាប់ ហើយនឹងមានអំណាច ក្នុងការចេញការផាកពិន័យ ចំពោះការរំលោភបំពាន ។ លោកស្រីលេខាធិការ ឌីជីថល Nadine Dorries បាននិយាយថា ការលុកលុយ របស់អ៊ុយក្រែន បានបង្ហាញពី របៀបរុស្ស៊ីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គម ដើម្បីផ្សព្វផ្សាយព័ត៌មានភូតកុហក អំពីសកម្មភាពរបស់ខ្លួន។
លោកស្រីបានបន្ថែមថា យើង មិនអាចអនុញ្ញាត ឲ្យរដ្ឋបរទេស ឬអាយ៉ង របស់ពួកគេប្រើប្រាស់ អ៊ីនធើណេត ដើម្បីធ្វើសង្គ្រាមតាមអ៊ីនធើណេត ដោយគ្មានការរារាំងបានទេ ។ នោះហើយជាមូលហេតុដែលយើងកំពុងពង្រឹងការការពារសុវត្ថិភាព អ៊ីនធើណេតថ្មី របស់យើង ដើម្បីធ្វើឲ្យប្រាកដថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម កំណត់អត្តសញ្ញាណ និងលុបបំបាត់ព័ត៌មាន មិនពិតដែលគាំទ្រដោយរដ្ឋ ៕ដោយ៖លី ភីលីព

Most Popular

To Top