ព័ត៌មានអន្តរជាតិ

មេធាវី ៖ អ្នកដឹកនាំរឿង លោក Paul Haggis ត្រូវបានដោះលែង ពីការឃុំខ្លួន ក្នុងផ្ទះនៅអ៊ីតាលី

អ៊ីតាលី ៖ នេះបើតាមមេធាវី របស់លោកបានប្រាប់ឲ្យដឹងថា ចៅក្រមអ៊ីតាលីកាលពីថ្ងៃទី ៤ ខែកក្កដា បានសម្រេចថា អ្នកនិពន្ធរឿង និងជាអ្នកដឹកនាំរឿង ដែលឈ្នះពានរង្វាន់ អូស្ការគួរត្រូវបានដោះលែង ពីការឃុំខ្លួនក្នុងផ្ទះ ខណៈអាជ្ញាធរបន្តស៊ើបអង្កេត លើការចោទប្រកាន់ថា លោកបានរំលោភនារីម្នាក់ បើយោងតាមចេញ ផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia ។

លោក Michele Laforgia មេធាវី របស់លោកបានបន្តថា សំណើ របស់យើង ដើម្បីលុបចោលការឃុំខ្លួន ក្នុងផ្ទះត្រូវបានទទួល យកដោយចៅក្រម ដោយគ្មានវិធានការបន្ថែមទៀត ដូច្នេះលោក Haggis មានសេរីភាព ដោយបន្ថែមថា លោកនៅតែមិនដឹងថា តើកូនក្តីរបស់លកចង់ ចាកចេញពីអ៊ីតាលីទេ ។
លោក Haggis ត្រូវ បានចាប់ខ្លួននៅថ្ងៃទី ១៩ ខែមិថុនា បន្ទាប់ពីស្ត្រីជនជាតិអង់គ្លេសម្នាក់ បានចោទប្រកាន់លោក ពីបទរំលោភនាង ក្នុងរយៈពេល២ថ្ងៃ នៅទីក្រុង Ostuni ភាគខាងត្បូងប្រទេស អ៊ីតាលី ជាកន្លែងដែលលោកកំពុងបង្រៀន នៃព្រឹត្តិការណ៍ភាពយន្តមួយ ។

លោកបានបដិសេធការចោទ ប្រកាន់នេះក្នុងអំឡុងពេលសវនាការ ទល់មុខដំបូងជាមួយនឹង ជនជាប់ចោទ របស់លោកកាលពីសប្តាហ៍មុន ។ លោក Laforgia បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសវនាការ ថា លោកPaul Haggis បានពន្យល់ពីការពិត និងអ្វីដែលបានកើតឡើង ហើយលោកបានប្រកាសថា ខ្លួនលោកគ្មានកំហុសទាំងស្រុង ។

លោក Laforgia បានបន្ថែមថា ការរួមភេទរវាងកូនក្តី របស់លោក និងស្ត្រីគឺយល់ព្រមទាំងស្រុង ក្នុងអំឡុងពេល៣ថ្ងៃ ដែលពួកគេបានចំណាយ ពេលជាមួយគ្នា ហើយនាងមិនមានសញ្ញានៃការរងរបួស ឬអំពើហឹង្សាដូចត្រូវបានចោទ ប្រកាន់ដោយព្រះរាជអាជ្ញានោះទេ ។

ស្ត្រីអាយុ ២៨ ឆ្នាំរូបនេះបានផ្តល់កំណែខុសគ្នានៃព្រឹត្តិការណ៍ក្នុងអំឡុង ពេលសវនាការដោយនិយាយឡើងវិញ នូវការចោទប្រកាន់ ប្រឆាំងនឹងលោក Haggis ដែលជាមេធាវីរបស់នាង Claudio Strata បានប្រាប់អ្នកយកព័ត៌មាន នៅពេលនោះ។ លោក Haggis អាយុ ៦៩ ឆ្នាំបានសរសេរ Million Dollar Baby និងសហការនិពន្ធ និងដឹកនាំរឿង Crash ជារឿងឧក្រិដ្ឋកម្ម ដែលលោកបានឈ្នះពានរង្វាន់អូស្ការចំនួន២ ៕ ដោយ៖លី ភីលីព

Most Popular

To Top