ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងស្វែងរកផែនការ បណ្តុះបណ្តាល យោធាអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល អ៊ុយក្រែន បានរាយការណ៍ កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តី របស់សហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិក កំពុងពិចារណា ពីលទ្ធភាព នៃការផ្តល់ការបណ្តុះបណ្តាល ដល់យោធាអ៊ុយក្រែន នេះបើយោងតាមឯកអគ្គរដ្ឋទូត ប្រចាំ អ៊ុយក្រែន Bridget Brink ។

លោក Brink បានឲ្យដឹងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាង ទៅកាន់វ៉ាស៊ីនតោនថា “ខ្ញុំមិនអាចប្រាប់ពីចំនួនពិតប្រាកដ ឬផែនការនេះបានទេ ប៉ុន្តែខ្ញុំអាចនិយាយបានថា ខ្ញុំបាននិយាយអំពីវាជាមួយមន្ត្រី មកពីមន្ទីរប៉ង់តាហ្គោន” ។

ឯកអគ្គរដ្ឋទូតរូបនេះបានបន្ដថា សហរដ្ឋអាមេរិកកំពុងធ្វើការ ដើម្បីផ្តល់ជំនួយបន្ថែមដល់ទីក្រុងកៀវ ដែលត្រូវបានរចនាឡើង ដើម្បីពង្រឹងជំហរ របស់អ៊ុយក្រែននៅលើជួរមុខ។

នៅថ្ងៃទី១៥ ខែមិថុនា ស្ថានទូតអាមេរិកនៅអ៊ុយក្រែន បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា រដ្ឋាភិបាលអាមេរិក បានផ្តល់ថវិកាចំនួន ៤,៦ពាន់លានដុល្លារអាមេរិក ។ ជំនួយការពារជាតិ រាប់លានដុល្លារ សម្រាប់ទីក្រុងគៀវ ចំពេលមានជម្លោះ រុស្ស៊ី-អ៊ុយក្រែន។

យោងតាមស្ថានទូត សហរដ្ឋអាមេរិក បានបញ្ជូនទៅកាន់អ៊ុយក្រែន ២៦៥០០ Javelin និងប្រព័ន្ធប្រឆាំងពាសដែកផ្សេងទៀត ប្រព័ន្ធប្រឆាំងយន្តហោះ ១៤០០ Stinger, ១០៨ Howitzers និង ៧៥០០០ឈុតពាសដែក និងមួកសុវត្ថិភាព៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top