ព័ត៌មានអន្តរជាតិ

កសិដ្ឋានខ្យល់ នៅឆ្នេរសមុទ្រ Cornish ៖ តំបន់ចំនួន៥ ជាចំណុចផែនទី សម្រាប់ការអភិវឌ្ឍន៍ ផ្តល់ថាមពល ដល់ផ្ទះរាប់លានខ្នង

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា តំបន់ឈូងសមុទ្រ ចំនួន៥ នៅដែនសមុទ្រនៃ Cornwall និង Wales ត្រូវបានគេកំណត់ថា ជាកសិដ្ឋានខ្យល់បណ្តែតទឹកដ៏ធំ សម្រាប់គម្រោង ថាមពលកកើតឡើងវិញ ។

ពួកគេនិយាយថា The Crown Estate នឹងទទួលខុសត្រូវលើការជួល កន្លែងបាតសមុទ្ររបស់ចក្រភពអង់គ្លេស សម្រាប់គម្រោងថាមពល កកើតឡើងវិញ បានគូសផែនទីតំបន់ឈូងសមុទ្រ មានសក្តានុពលដើម្បីដាក់ពង្រាយ បច្ចេកវិទ្យា គឺជាព្រំដែនបន្ទាប់ នៃកំណើនបៃតង។ ហើយទួរប៊ីនអណ្តែត អាចដាក់ក្នុងទឹកជ្រៅ ដើម្បីចាប់យកខ្យល់ខ្លាំង ជាងរោងចក្រខ្យល់ នៅឆ្នេរសមុទ្រធម្មតា អាចទទួលយកបាន ។

ទីតាំងនៅសមុទ្រ Celtic សម្បូរទៅដោយធនធាន ធម្មជាតិ ជាពិសេសខ្យល់ ហើយប្រសិនបើការអភិវឌ្ឍន៍ទៅមុខ ពួកគេនឹងបើកចំហ សម្រាប់ការដេញថ្លៃប្រកួតប្រជែង នៅឆ្នាំក្រោយ និងជាផ្ទះ សម្រាប់កសិដ្ឋាន ខ្យល់បណ្តែត ទឹកជំនាន់ដំបូង ។ ជាផ្នែកមួយ នៃការជំរុញឆ្ពោះទៅរកការ ផលិតថាមពលបៃតង តំបន់ទាំងប្រាំនឹងមាន សក្តានុពលក្នុងការ ផ្តល់ថាមពល ៤ ជីហ្គាវ៉ាត់នៅឆ្នាំ ២០៣៥ គ្រប់គ្រាន់សម្រាប់ដំណើរការផ្ទះជិត ៤ លានខ្នង ។

ហើយ Crown Estate ជឿជាក់ថា ការអភិវឌ្ឍន៍បន្ថែមទៀត នៅក្នុងសមុទ្រ Celtic អាចបង្កើតថាមពល ២០ ជីហ្គាវ៉ាត់ទៀតនៅឆ្នាំ ២០៤៥។ អ្នកស្រាវជ្រាវបាននិយាយថា ពួកគេបានពិចារណាលើ ផលប៉ះពាល់លើការនេសាទ បរិស្ថាន និងផ្លូវនាវាចរណ៍។ លោក Huub den Rooijen មកពី Crown Estate បាននិយាយថា សមុទ្រ Celtic មានសក្តានុពល ដើម្បីក្លាយជាអាងថាមពល កកើតឡើងវិញដ៏អស្ចារ្យមួយ នៃពិភពលោកដែលនាំមក នូវកំណើនសេដ្ឋកិច្ច និងថាមពលស្អាតដ៏បរិបូរណ៍ ៕ ដោយ៖លី ភីលីព

Most Popular

To Top