ព័ត៌មានអន្តរជាតិ

អ្នកតវ៉ា ខាងអាកាសធាតុ ភ្ជាប់ដៃពួកគេជាប់ផ្ទាំង គំនូររបស់ John Constable បង្ហាញពីចក្ខុវិស័យ អនាគតដ៏អាក្រក់

ទីក្រុងឡុងដ៍ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ក្រុមអ្នកតវ៉ា Just Stop Oil (JSO) បានភ្ជាប់ដៃរបស់ពួកគេនឹង រូបភាពបញ្ជាក់ពីចក្ខុវិស័យ អនាគតដ៏អាក្រក់ ទៅនឹងផ្ទាំងគំនូរ ដែលបង្ហាញពីរថយន្តចាស់បោះចោល នៅមុខរោងម៉ាស៊ីន យន្តហោះ២ និងម៉ាស៊ីនបោកគក់ នៅខាងក្រោយរទេះ ។

អ្នកតវ៉ាការប្រែប្រួលអាកាស ធាតុ២នាក់បានជាប់ដៃ នឹងស៊ុមនៃផ្ទាំងគំនូរ John Constable ឈ្មោះ The Hay Wain ហើយបានភ្ជាប់រូបភាព របស់ពួកគេអំពីចក្ខុវិស័យ អនាគតដ៏អាក្រក់ ។ ក្រុមអ្នកតវ៉ា Just Stop Oil (JSO) បានកំណត់គោលដៅ លើវិចិត្រសាលជាតិ ក្នុងទីក្រុងឡុងដ៍ដោយបង្ខំ ឲ្យមានការជម្លៀស អ្នកទស្សនា រួមទាំងសិស្សសាលាអាយុ ១១ ឆ្នាំម្នាក់ចេញពីបន្ទប់ ដែលផ្ទាំងគំនូរព្យួរ ។

JSO បានកំណត់អត្តសញ្ញាណពួកគេថា ជាសិស្សតន្ត្រី Eben Lazarus អាយុ ២២ ឆ្នាំ និងនិស្សិត ចិត្តវិទ្យា Hannah Hunt អាយុ ២៣ ឆ្នាំទាំង២នាក់មកពី Brighton ហើយពួកគេបាន អំពាវនាវ ឲ្យបញ្ចប់អាជ្ញាប័ណ្ណប្រេង និងឧស្ម័នថ្មី នៅសមុទ្រខាងជើង ។

ដោយពួកគេពាក់អាវយឺត ម៉ាកដូចគ្នា អ្នកធ្វើយុទ្ធនាការទាំង២បានឆ្លងកាត់របាំងខ្សែពួរ ហើយភ្ជាប់រូបភាពបោះពុម្ពជំនួស ពីលើផ្ទាំងគំនូរ បន្ទាប់មក ពួកគេម្នាក់ៗ បានភ្ជាប់ដៃម្ខាង ទៅនឹងស៊ុមរូបភាព ហើយអោនចុះក្រោម ដោយបញ្ចេញសំឡេងខ្លាំងៗ អំពីការព្រួយបារម្ភ អំពីអាកាសធាតុ មុនពេលបុគ្គលិក សន្តិសុខបានសម្អាតបន្ទប់ ។

ចក្ខុវិស័យជំនួសនៃកសិដ្ឋាន Suffolk នៅតាមជនបទបានបង្ហាញ នូវរថយន្តចាស់មួយត្រូវបាន គេបោះចោលនៅខាងមុខរោងម៉ាស៊ីន យន្តហោះពីរ និងម៉ាស៊ីនបោកគក់ នៅខាងក្រោយរទេះ។លោក Lazarus ដែលពណ៌នាខ្លួនឯងថា ជាអ្នកស្រលាញ់ សិល្បៈបាននិយាយថា សិល្បៈគឺសំខាន់គួរ តែប្រារព្ធធ្វើឲ្យអ្នកជំនាន់ ក្រោយបានមើលឃើញ ប៉ុន្តែពេលអត់មានម្ហូបអ្វីជាសិល្បៈ?

“ពេលគ្មានទឹក តើសិល្បៈជាអ្វី? ពេលមនុស្សរាប់កោដិនាក់ រងទុក្ខវេទនា តើសិល្បៈប្រើអ្វី?” The Hay Wain ត្រូវបានគូរក្នុងឆ្នាំ ១៨២១ ជាគំនូរដ៏ពេញនិយមបំផុតមួយ នៅវិចិត្រសាល ហើយបង្ហាញ ពីទិដ្ឋភាព ជនបទ Suffolk នៃរទេះរុញត្រឡប់ ទៅវាលស្រែឆ្លងកាត់តំបន់ទឹក រាក់សម្រាប់បន្ទុកមួយទៀត ៕ដោយ៖លី ភីលីព

Most Popular

To Top