ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ចំនួនជាង ៩លាននាក់ និងទទួលបានប្រាក់ ចំណូលចំនួន ១,២៧ទ្រីលានបាត (៣៥,៦ប៊ីលានដុល្លារអាម៉េរិក) នៅត្រឹមចុងឆ្នាំនេះ។

ចាប់ពីខែមករាដល់ថ្ងៃទី២៨ ខែមិថុនា ប្រទេសថៃបានស្វាគមន៍ ភ្ញៀវទេសចរអន្តរជាតិចំនួន ១,៩លាននាក់ ដែលរកចំណូលបាន ១១៤ប៊ីលានបាត។ ការទៅដល់របស់ភ្ញៀវទេសចរច្រើន ជាងគេតាមផ្លូវអាកាសរួម មានជនជាតិឥណ្ឌា សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងអាម៉េរិក ខណៈដែលជនជាតិម៉ាឡេស៊ី ឡាវ កម្ពុជា វៀតណាម និងជនជាតិចិនស្ថិតក្នុងចំណោម អ្នកទៅដល់តាមព្រំដែន គោកច្រើនជាងគេ។
ការលុបចោលនៃតម្រូវការសម្រាប់ Thai Pass បានធ្វើឱ្យពាណិជ្ជកម្មឆ្លងព្រំដែន មានភាពរស់រវើកឡើងវិញ ដោយចំនួនអ្នកធ្វើដំណើរបរទេស ដែលចូលតាមច្រកព្រំដែន បានវិលត្រលប់មកវិញនូវកម្រិតខ្ពស់បំផុត ក្នុងរយៈពេលពីរឆ្នាំនេះ៕
