បរទេស៖ ប្រភពពីគណបក្សប្រជាធិបតេយ្យសេរី បាននិយាយថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានស្លាប់បាត់បង់ជីវិតហើយ បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃសុក្រ ក្នុងអំឡុងពេលសុន្ទរកថាសម្រាប់ការបោះឆ្នោតសភាកាលពីចុងសប្តាហ៍។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំដែលកាន់អំណាចយូរជាងគេរបស់ប្រទេសជប៉ុន ត្រូវបានវាយប្រហារដោយបុរសជាជនសង្ស័យម្នាក់ អាយុ 41 ឆ្នាំពីខាងក្រោយនៅម៉ោងប្រហែល 11:30 ព្រឹកនៅពេលដែលគាត់កំពុងនិយាយនៅមុខស្ថានីយ៍ Yamato-Saidaiji នៃ Kintetsu Railway ដោយបន្ថែមថា គាត់បានដួលទៅនឹងដីបន្ទាប់ពីការបាញ់ប្រហារចំនួន២គ្រាប់៕ ប្រែសម្រួលៈ ណៃ តុលា