ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនរបស់ចិន កំពុងចូលមកជំនួសម៉ាក យីហោធំៗ របស់លោកខាងលិច នៅក្នុងប្រទេសរុស្ស៊ី

បរទេស ៖ សារព័ត៌មាន Kommersant បានរាយការណ៍កាលពីថ្ងៃចន្ទថា ទូរស័ព្ទ ស្មាតហ្វូន និងឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះរបស់ចិន កំពុងជំនួសម៉ាកយីហោធំៗរបស់ លោកខាងលិច ដែលបានចាកចេញពីប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួនលើ អ៊ុយក្រែន។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាម Kommersant បានឱ្យដឹងថា លទ្ធផលពីខែមករាដល់ខែមិថុនាឆ្នាំ 2022 ដែលត្រូវបានវិភាគ ដោយអ្នកផ្គត់ផ្គង់ Marvel Distribution IT បានបង្ហាញម៉ាកស្មាតហ្វូនចិន ចំនួនយ៉ាងតិច ៧ដែលនាំមុខគេនៅក្នុងប្រទេសរុស្ស៊ី ។

ក្រុមហ៊ុនហ៊ុនទាំងនោះ រួមមាន Tecno, Infinix, Realme និង Xiaomi បានបង្ហាញពីកំណើនច្រើនជាង 100% ពីមួយឆ្នាំទៅមួយឆ្នាំ។

គ្រាន់តែក្រុម Realmi តែម្នាក់ឯងបានបង្កើន ការលក់ទ្វេដងពីក្រោមកន្លះលានគ្រឿង ក្នុងខែមករាដល់ខែមិថុនាឆ្នាំ 2021 ដល់ជាង 1 លានគ្រឿង ក្នុងពេលតែមួយក្នុងឆ្នាំនេះ ។

ក្រុមហ៊ុនលក់រាយអេឡិចត្រូនិក បានរាយការណ៍ថា ការលក់ម៉ាកស្មាតហ្វូនរបស់ចិននីមួយៗ រួមទាំងក្រុមហ៊ុន Tecno បានកើនឡើងដល់ទៅ 20 ដងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ទន្ទឹមនឹងនេះ ចំណែកនៃការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និង Samsung នៅក្នុងប្រទេសរុស្ស៊ី បានធ្លាក់ចុះ 14% និង 15% រៀងគ្នា។

យោងតាមក្រុមហ៊ុន Kommersant បានឱ្យដឹងថា ការលក់ស្មាតហ្វូនសរុប នៅក្នុងប្រទេសរុស្ស៊ីបានធ្លាក់ ចុះជិតមួយភាគបួន ហើយមានចំនួនសរុប 10 លានគ្រឿងនៅក្នុងឆមាសទីមួយនៃឆ្នាំ 2022 ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top