គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក វ្ល៉ាឌីមៀ ពូទីន ថ្ងៃ បានចោទប្រកាន់លោកខាងលិច ពីការឈ្លានពានជាច្រើនទស្សវត្ស មកលើទីក្រុងម៉ូស្គូ ហើយបានព្រមានថា ប្រសិនបើខ្លួនចង់ប៉ុនប៉ងផ្តួលរុស្ស៊ី នៅលើសមរភូមិ គឺត្រូវបានស្វាគមន៍ជានិច្ច ប៉ុន្តែនេះនឹងនាំមកនូវសោកនាដកម្ម សម្រាប់អ៊ុយក្រែនទៅវិញទេ ។
ការកត់សម្គាល់ របស់លោកប្រធានាធិបតីរុស្ស៊ី យ៉ាងដូច្នេះបានធ្វើឡើងនៅគ្រា ដែលរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានរៀបចំសម្រាប់ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស បិទទ្វារនៅឯកិច្ចប្រជុំក្រុម G20 នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រនេះ ដែលនឹងក្លាយជាលើកទី១ ដែលអ្នកការទូតកំពូលរបស់លោក ពូទីន ជួបទល់មុខគ្នា ជាមួយនឹងគូប្រជែង ដែលមានសំឡេងច្រើនបំផុត ពីការឈ្លានពានរបស់ អ៊ុយក្រែនក្នុងខែកុម្ភៈ ។
នៅក្នុងប្រទេសអ៊ុយក្រែន អភិបាលតំបន់នៃទីក្រុង Kharkiv ភាគឦសាន បានលើកឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា មនុស្ស៣នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានបាញ់ផ្លោងទីក្រុង ។
កងកម្លាំងរុស្ស៊ី ក៏បានបាញ់ផ្លោងគ្រាប់ ដែលមានសក្តានុពលផ្សេងទៀត នៅភាគខាងកើតអ៊ុយក្រែន នៅមុនពេលការវាយលុកថ្មីដែលគេរំពឹងទុក ។
លោក ពូទីន ថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ទៅកាន់មេដឹកនាំសភាថា “យើងបានឮជាច្រើនដងថា លោកខាងលិចចង់ប្រយុទ្ធ ជាមួយយើងជួយដល់អ៊ុយក្រែន ដល់ទីបញ្ចប់” ។
លោក ពូទីន បានថ្លែងទៀតថា លោកខាងលិច បានបរាជ័យក្នុងការប៉ុនប៉ងរបស់ខ្លួន ដើម្បីទប់ស្កាត់រុស្ស៊ី ហើយការដាក់ទណ្ឌកម្ម របស់ខ្លួនលើទីក្រុងម៉ូស្គូ បានបង្កឱ្យមានការលំបាក ប៉ុន្តែលោក ពូទីន បានបន្ថែមថា “មិនមែនតាមទំហំ ដែលបានគ្រោងទុកនោះទេ” ។ លោកបានបន្តថា រុស្ស៊ីមិនបានបដិសេធ ការចរចាសន្តិភាពទេ ប៉ុន្តែជម្លោះកាន់តែខ្លាំងឡើង វាកាន់តែពិបាកក្នុងការឈាន ដល់កិច្ចព្រមព្រៀង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា