បរទេស ៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden ទើបតែបានប្រកាសផ្តល់ កញ្ចប់ជំនួយ ជាអាវុធថ្មី ប្រមាណជា៤០០លានដុល្លារ បន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន បូករួមទាំងប្រព័ន្ធបាញ់រ៉ូក្កែត HIMARS ផងដែរ ។
ក្រៅពីនេះប្រភព ដដែល បានសរសេរទៀតថា រដ្ឋាភិបាលរបស់ក្រុងវ៉ាស៊ិនតោន ក៏បានដាក់ផែនការរួចរាល់ហើយផងដែរថា នឹងបន្តធ្វើការផ្គត់ផ្កង់អាវុធ ជាបន្តបន្ទាប់ ទៅឲ្យរដ្ឋាភិបាល ទីក្រុងគៀវ ក្នុងរយៈពេលជាច្រើនឆ្នាំ ខាងមុខទៀត។
មន្ត្រីរបស់ប៉ង់តាហ្គោន ម្នាក់ ដែលបានធ្វើការថ្លែងពីផែនការ នៃកិច្ចខិតខំប្រឹងប្រែងនេះ ធ្វើយ៉ាងណាអាចបំពេញ តាមតម្រូវការរបស់ទីក្រុងគៀវ ទាំងក្នុងស្ថានភាពរយៈពេលខ្លី និងរយៈពេលវែង នាពេលខាងមុខហើយជឿជាក់ថា ការសម្រេចចិត្តចុងក្រោយ របស់លោក Biden នេះគឺមានន័យថា រដ្ឋាភិបាលរបស់លោក គឺមិនចាំបាច់ឆ្លងទៅដល់សភាជាតិ ក្នុងការអនុម័តកញ្ចប់ថវិកា ជំនួយនិងកញ្ចប់ជំនួយ ជាអាវុធនេះទៀតឡើយ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ រុស្សីបានបង្កើនកម្លាំងយ៉ាងរឹងម៉ាំ នៅក្នុងតំបន់ Donbass ព្រមទាំងបានគ្រប់គ្រងពេញ១០០ភាគរយ នៅកក្នុងតំបន់ Lugansk ផងដែរខណៈដែលអ៊ុយក្រែន កំពុងប្រកាសទាមទារអាវុធ បន្ថែមទៀតជាពិសេសគឺ HIMARS នេះ៕
ប្រែសម្រួល៖ស៊ុនលី