ព័ត៌មានអន្តរជាតិ

អាមេរិក ស្នើសុំឲ្យរុស្សី បែងចែកឡើងវិញ ចំពោះបញ្ហា ទាហានស៊ីឈ្នួល

បរទេស ៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ អនុរដ្ឋមន្ត្រីក្រសួង ការបរទេសរុស្សី លោក Sergey Ryabkov បានធ្វើការលើកឡើង ថា សហរដ្ឋអាមេរិក បានធ្វើការស្នើសុំទៅខាងភាគីរុស្សី រួចរាល់ហើយក្នុងការធ្វើការ ធ្វើការកែប្រែឡើងវិញនូវ ការធ្វើចំណាត់ថ្នាក់ នូវក្រុមយោធាអាមេរិក ដែលខ្លួនចាប់បាន គឺគ្រាន់តែជាក្រុមប្រយុទ្ធប៉ុណ្ណោះ មិនមែនជាទាហានស៊ីឈ្នួលនោះឡើយ ។

លោក Ryabkov បានបន្តទៀតថា អាមេរិកាបានបង្ហាញ សញ្ញាជាក់លាក់មួយ ដែលផ្តោតជាសំខាន់លើការ ពិតដែលថា បុគ្គលទាំងនេះ គួរតែត្រូវបានចាត់ទុកថា ជាអ្នកប្រយុទ្ធក្រោមនិយមន័យ នៃអនុសញ្ញា ទីក្រុងហ្សឺណែវ ហើយគួរតែ ស្ថិតនៅក្រោមការការពារ ដែលពាក់ព័ន្ធ ។

ទោះបីជាយ៉ាងណាក្តី លោកអនុរដ្ឋមន្ត្រីរុស្សីរូបនេះ បានឆ្លើយតបថា ប៉ុន្តែប្រធានបទអំពី ទាហាន ស៊ីឈ្នួល អាមេរិក គឺមិន ត្រូវ បាន ពិភាក្សា ច្បាស់លាស់ រវាង រុស្ស៊ី និង អាមេរិកនៅឡើយទេ ។

លោកបន្តថា វត្តមានរបស់ទាហានស៊ីឈ្នួល និងសកម្មភាពរបស់ពួកគេ នៅក្នុងសមរភូមិប្រយុទ្ធគាំទ្រអ៊ុយក្រែន នោះបានក្លាយទៅជាបញ្ហា ដ៏សំខាន់និងមិន អាចមើលរំលងឡើយ នៅពេលនេះ ដែលវានឹងអាចបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងរវាងរុស្សី អាមេរិកនិងរុស្សី ជាមួយនឹងលោកខាងលិច ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top