បរទេស៖ ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីស្រីលង្កាលោក Gatabaya Rajapaksa បានប្រកាសនឹងធ្វើការលាលែងចេញពីតំណែង ចាប់ពីសប្តាហ៍ក្រោយនេះតទៅហើយ។
ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមអ្នកតវ៉ាប្រឆាំងជាច្រើនពាន់នាក់ បានសម្រុកចូលវិមានរបស់ប្រធានាធិបតី ដែលជាកន្លែងរស់នៅរបស់លោក ហើយបានបង្ខំឲ្យលោកចាកចេញ ពីទីនោះផងដែរ។
គួរឲ្យដឹងដែរថាប្រទេសស្រីលង្កា ត្រូវបានគេមើលឃើញថា បានជួបប្រទះទៅនឹងបញ្ហា នៃការតវ៉ាប្រឆាំង សំណាក់ពលរដ្ឋបែបនេះជាច្រើនខែមកហើយ ដោយសារតែការកកើតឡើង នៃវិបត្តិអតិផរណានិងកង្វះម្ហូបអាហារ ព្រមទាំងថាមពលជាដើម៕ ប្រែសម្រួល៖ស៊ុនលី