ព័ត៌មានអន្តរជាតិ

មេធាវី​ របស់លោក Johnny Depp ជំរុញឲ្យចៅក្រមរក្សាទុក សាលក្រម របស់គណៈវិនិច្ឆ័យនៅដដែល

អាមេរិក ៖ បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា មេធាវីរបស់លោក Johnny Depp កំពុងជំរុញឲ្យចៅក្រមរដ្ឋ Virginia ទុកការកាត់ទោស ពីបទបរិហារកេរ្តិ៍ចំនួន ១០ លានដុល្លារ របស់លោកនៅដដែល បន្ទាប់ពីមេធាវី សម្រាប់អតីតភរិយា របស់លោក អ្នកនាង Amber Heard បានស្នើ ឲ្យចៅក្រម ទុកសាលក្រមលើ ហេតុផលជាច្រើន រួមទាំងករណីជាក់ស្តែង នៃអត្តសញ្ញាណខុស ជាមួយចៅក្រមម្នាក់ ។

សម្រាប់ឯកសារ របស់តុលាការបានដាក់កាលពីថ្ងៃច័ន្ទ មេធាវីរបស់លោក Depp ជំទាស់នឹងទឡ្ហីករណ៍ ពីក្រុមរបស់អ្នកនាង Heard ដោយសាលក្រម របស់គណៈវិនិច្ឆ័យ គឺ មិនសមហេតុសមផល និងគ្មានមូលដ្ឋាន ។ ពួកគេក៏និយាយថា ពាក្យបណ្តឹង របស់ក្រុមអ្នកនាង Heard អំពីអត្តសញ្ញាណ របស់ចៅក្រម គឺមិនពាក់ព័ន្ធទេ ។

កាលពីខែមុន គណៈវិនិច្ឆ័យរដ្ឋប្បវេណីនៅ Fairfax បានផ្តល់រង្វាន់ ជាទឹកប្រាក់ចំនួន ១០.៣៥ លានដុល្លារ ដល់ លោក Depp បន្ទាប់ពីពួកគេ បានរកឃើញថា លោកត្រូវបានបង្ខូចកេរ្តិ៍ឈ្មោះ ដោយអ្នកនាង Heard នៅពេលនាងបានសរសេរ អត្ថបទឆ្នាំ ២០១៨ ចេញផ្សាយលើកាសែត Washington Post អំពីអំពើហិង្សាក្នុងគ្រួសារ ។

គណៈវិនិច្ឆ័យក៏បានផ្តល់រង្វាន់ ចំនួន ២លានដុល្លារ ដល់អ្នកនាង Heard លើបណ្តឹងតវ៉ារបស់នាងថា នាងត្រូវបានបង្ខូចកេរ្តិ៍​ ឈ្មោះដោយមេធាវីម្នាក់ របស់លោក Depp បន្ទាប់ពីលោកបានហៅការ ចោទប្រកាន់ របស់នាងថា ជាការបោកបញ្ឆោត ។ មេធាវី របស់អ្នកនាង Heard បានដាក់ញត្តិ កាលពីដើមខែនេះ ដោយស្នើឲ្យចៅក្រមលុបចោល សាលក្រមលើទ្រឹស្តីច្បាប់ផ្សេងៗ ។

កាលថ្ងៃច័ន្ទ មេធាវី របស់លោក Depp បានដាក់ការឆ្លើយតប របស់ពួកគេ ។ ពួកគេប្រកែកថាមិនមានអ្វី មិនស៊ីសង្វាក់គ្នា នឹងការពិតដែលគណៈវិនិច្ឆ័យ បានផ្តល់ការវិនិច្ឆ័យ ដោយពេញចិត្តទាំងលោក Depp និង អ្នកនាង Heard ។ ពួកគេបាននិយាយថា ទម្រង់សាលក្រម របស់គណៈវិនិច្ឆ័យ បានធ្វើឲ្យចៅក្រម កំណត់យ៉ាងជាក់ លាក់អំពី សេចក្តីថ្លែងការណ៍មួយណាជាការប្រមាថ ហើយសាលក្រមនោះមាន អត្ថន័យនៅពេល អ្នកមើលសេចក្តីថ្លែង ការណ៍ជាក់លាក់ដែលលើកឡើង ដោយគណៈវិនិច្ឆ័យ។

ចំពោះភាពច្របូកច្របល់លើអត្តសញ្ញាណ របស់ចៅក្រម មេធាវីរបស់លោក Depp និយាយថា វាយឺតពេលសម្រាប់ក្រុម របស់អ្នកនាង Heard ក្នុងការជំទាស់ ។ យោងតាមឯកសាររបស់តុលាការថា ការកោះហៅចេញទៅកាន់បុរសអាយុ ៧៧ ឆ្នាំម្នាក់ ប៉ុន្តែបុរសឆ្លើយ ជំនួសលោកនោះ គឺកូនប្រុសអាយុ៥២ឆ្នាំ ដែលមានឈ្មោះដូចគ្នា និងរស់នៅអាស័យដ្ឋានដូចគ្នា ៕

Most Popular

To Top