អង់គ្លេស ៖ ការសិក្សាបង្ហាញ ឲ្យឃើញថា សីតុណ្ហភាពលើសពី ៣០អង្សាសេ នៅក្នុងផ្នែកខ្លះ នៃចក្រភពអង់គ្លេស នាសប្តាហ៍នេះ ធ្វើឲ្យមនុស្សជាច្រើនប្រហែល ជាកំពុង ស្វែងរកការ៉េម ឬ ទឹកត្រជាក់មួយចំនួន ដូចជាស្រាបៀរ ដែលធ្វើឲ្យមនុស្សឡើងទម្ងន់ខ្លាំងបំផុត នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ប៉ុន្តែអ្នកវិទ្យាសាស្ត្រអះអាងថា វាមិនមែនគ្រាន់តែជាបំណង ប្រាថ្នារបស់យើងក្នុងការធ្វើឲ្យខ្លួនយើង ត្រជាក់ប៉ុណ្ណោះទេ និងនាំឲ្យយើងឈាន ទៅរកការព្យាបាលបន្ថែមទាំងនេះ ខណៈដែលនៅក្រោមពន្លឺថ្ងៃ ។ ការសិក្សាថ្មីមួយ បានរកឃើញថា ការប៉ះពាល់នឹង ពន្លឺព្រះអាទិត្យ ជួយជំរុញការបញ្ចេញអរម៉ូន ស្រេកឃ្លានពីស្បែក ប៉ុន្តែផលប៉ះពាល់គឺកើតមាន ចំពោះបុរសតែប៉ុណ្ណោះ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tel Aviv ក្នុងប្រទេសអ៊ីស្រាអែលបានអះអាងថា បុរសអាច ឡើងទម្ងន់នៅរដូវក្តៅ ដោយសារតែអរម៉ូននេះ។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះស្ត្រី អ័រម៉ូនភេទអ៊ឹស្ត្រូសែន រំខានដល់ការបញ្ចេញអរម៉ូន ស្រេកឃ្លាននេះ មានន័យថា វាមិននាំឲ្យមានការផ្លាស់ប្តូរ ចំណង់អាហារនោះទេ ។
ក្រុមបានសរសេរថា លទ្ធផលទាំងនេះ កំណត់អត្តសញ្ញាណស្បែកជាអ្នកសម្រុះ សម្រួលដ៏សំខាន់នៃរក្សា ថាមពល ហើយអាចនាំឲ្យមានឱកាសព្យាបាល សម្រាប់ការព្យាបាលផ្លូវភេទលើជំងឺដែលទាក់ទង នឹងក្រពេញម្យ៉ាងក្នុងមនុស្ស ៕