ព័ត៌មានអន្តរជាតិ

លោក Kevin Spacey សារភាពថា លោកគ្មានទោស ចំពោះការរំលោភ ផ្លូវភេទនៅអង់គ្លេស

អង់គ្លេស ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានឲ្យដឹងថា តារាហូលីវូដលោក Kevin Spacey កាលថ្ងៃទី១៤ កក្កដាបានសារភាពថា លោកមិនមានកំហុស នៅតុលាការ Old Bailey របស់ទីក្រុងឡុងដ៍ ចំពោះការចោទប្រកាន់ចំនួន៤ ពីបទរំលោភផ្លូវភេទ លើបុរស៣នាក់ឡើយ ។

តារាសម្តែងវ័យ ៦២ ឆ្នាំ រូបនេះបានស្លៀកឈុតពណ៌ខៀវ និង ក្រវ៉ាត់កពណ៌ ខៀវ ខណៈលោកឈរនៅចត នៅតុលាការឧក្រិដ្ឋកម្មកំពូល របស់ចក្រភពអង់គ្លេស ។ លោកបាននិយាយ ដើម្បីបញ្ជាក់ពីឈ្មោះ និង អាយុរបស់លោក មុននឹងសារភាពថា មិនមានទោស ចំពោះការចោទប្រកាន់ចំនួន ៤ ករណីនៃការរំលោភផ្លូវភេទ និងមួយករណីបណ្ដាលឲ្យមនុស្សម្នាក់ ធ្វើសកម្មភាពផ្លូវភេទ ដោយគ្មានការយល់ព្រម ។

សេវាកាត់ក្តីរបស់ Crownដែលទទួលខុសត្រូវ ក្នុងការនាំយកការកាត់ទោស នៅអង់គ្លេស និងវេលស៍ បាននិយាយកាលពីខែឧសភាថា ខ្លួនបានអនុញ្ញាត ឲ្យមានការចោទប្រកាន់ប្រឆាំងនឹង Spacey ។ អ្នកឈ្នះពានរង្វាន់អូស្ការ២ដង សម្រាប់ The Usual Suspects and American Beauty លោកត្រូវបានចោទប្រកាន់ជាផ្លូវការ ដោយប៉ូលីសក្នុងរដ្ឋធានី ចក្រភពអង់គ្លេស នៅខែបន្ទាប់ ហើយបានបង្ហាញខ្លួននៅ តុលាការដោយស្ម័គ្រចិត្ត ក្នុងរយៈពេលប៉ុន្មានថ្ងៃ ។

ក្នុងសវនាការកាលពីខែមុន មេធាវីរបស់ Spacey លោក Patrick Gibbs បាន ប្រាប់តុលាការថា កូនក្តីរបស់លោកបដិសេធ យ៉ាងខ្លាំង ចំពោះឧក្រិដ្ឋកម្មណាមួយ និងទាំងអស់ នៅក្នុងករណីនេះ។ លោក Gibbs បានបន្ថែមនៅពេលនោះថា លោកត្រូវឆ្លើយការចោទប្រកាន់ទាំងនេះ ប្រសិនបើលោកត្រូវបន្តនីតិវិធី របស់លោក ៕ដោយ៖លី ភីលីព

Most Popular

To Top