ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវថ្មី ប្រើប្រាស់ ថាមពល នៃបញ្ញាសិប្បនិម្មិត រកឃើញរណ្តៅ ជាក់លាក់នៅលើ ភពព្រះអង្គារ ជាចំណែកអាចម៍ផ្កាយ Black Beauty បុរាណ

អាមេរិក ៖ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា រណ្ដៅភពព្រះអង្គារដ៏ ល្បីល្បាញបំណែក អាចម៍ផ្កាយដោយបាន បញ្ចេញមកជាមួយ បំណែកអាយុ ៤.៤ ពាន់លានឆ្នាំ ត្រូវបានរកឃើញដោយបញ្ញាសិប្បនិម្មិត ក្នុងរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើល ។

អ្នកស្រាវជ្រាវបានដាក់ឈ្មោះថា រណ្ដៅភពព្រះអង្គារ បន្ទាប់ពីទីក្រុង Karratha របស់អូស្ត្រាលីដែលជាជម្រក នៃថ្មដីចំណាស់ ជាងគេបំផុតមួយ។ នេះបើយោងតាមអ្នកស្រាវជ្រាវ បាននិយាយថា ការរកឃើញនេះផ្តល់នូវព័ត៌មានលម្អិត មិនធ្លាប់ដឹងអំពីអាចម៍ផ្កាយ Martian NWA 7034 មានរហស្សនាមថា ‘Black Beauty’ ត្រូវបានរកឃើញ នៅអាហ្វ្រិកកាលឆ្នាំ ២០១១។

លោកបណ្ឌិត Anthony Lagain មកពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាស នៃសាកលវិទ្យាល័យ Curtin ក្នុងសាលាវិទ្យាសាស្ត្រផែនដី និងភពផែនដីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាលើកដំបូង យើងដឹងពីបរិបទភូមិសាស្ត្រនៃគំរូ Martian តែមួយគត់ដែលមាននៅលើផែនដី គឺ ១០ ឆ្នាំមុនពេលបេសកកម្ម Mars Sample Return របស់ណាសាត្រូវបានកំណត់ ដើម្បីបញ្ជូនត្រឡប់មកវិញ នូវសំណាកប្រមូលបានដោយយន្ត Perseverance បច្ចុប្បន្នកំពុងរុករករណ្ដៅភ្នំភ្លើង Jezero ។

Brecciated មានន័យថា អាចម៍ផ្កាយមានបំណែកជ្រុង នៃប្រភេទថ្មជាច្រើនដែលស៊ីម៉ងត៍ ជាមួយគ្នា ធ្វើឲ្យវាប្លែក ហើយអាចម៍ផ្កាយ Martian ផ្សេងទៀតទាំងអស់មាន ប្រភេទថ្មតែមួយ ។ លោក Lagain បានបន្តថា ការស្វែងរកតំបន់ដែលអាចម៍ផ្កាយ ‘Black Beauty’ មានដើមកំណើត គឺមានសារសំខាន់ ព្រោះវាផ្ទុកបំណែក នៃភពអង្គារមានអាយុ ៤.៤៨ ពាន់លានឆ្នាំ ហើយវាបង្ហាញពីភាព ស្រដៀងគ្នា រវាងសម្បកចាស់ របស់ភពអង្គារមានអាយុប្រហែល ៤.៥៣ ពាន់លានឆ្នាំ ៕ដោយ៖លី ភីលីព

Most Popular

To Top