ព័ត៌មានអន្តរជាតិ

អាមេរិក យល់ព្រមលក់គ្រឿងបន្លាស់រថក្រោះ ក្នុងតម្លៃ ១០៨លានដុល្លារ ឱ្យកោះតៃវ៉ាន់

វ៉ាស៊ីនតោន៖ ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានយល់ព្រមលក់គ្រឿងបន្លាស់ និងផ្នែកជួសជុលតម្លៃ ១០៨លានដុល្លារសម្រាប់រថក្រោះ និងជំនួយផ្សេងទៀតដល់កោះតៃវ៉ាន់ ដែលជាការយល់ព្រមថ្មីបំផុត របស់សហរដ្ឋអាមេរិកក្នុងការគាំទ្រដល់កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងដែលកំពុងប្រឈមនឹងសម្ពាធពីប្រទេសចិន។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារមួយនៅក្រោមក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការលក់នេះនឹងរួមចំណែកដល់ “ការទ្រទ្រង់យានជំនិះរបស់អ្នកទទួល អាវុធធុនតូច ប្រព័ន្ធអាវុធប្រយុទ្ធ និងធាតុជំនួយផ្នែកភស្តុភារ ពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត” ។

គ្រឿងបរិក្ខារត្រូវបានផ្តល់ជូនតាមសំណើ របស់ស្ថានទូតកោះតៃវ៉ាន់នៅសហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មានបាននិយាយថា ការលក់ដែលបានគ្រោងទុកក៏នឹងរួមចំណែក ដល់គោលដៅរបស់ទីក្រុងតៃប៉ិ ក្នុងការរក្សាសមត្ថភាពយោធារបស់ខ្លួន ខណៈពេលដែលការពង្រឹងបន្ថែមទៀតនូវអន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀត៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top