ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់ការលក់សព្វាវុធ ទៅឱ្យកោះតៃវ៉ាន់ និងអនុវត្តដោយស្មោះត្រង់ នូវសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់ ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានឲ្យដឹងតាមសេចក្តីរាយការណ៍ថា យោងតាម “ច្បាប់ទំនាក់ទំនងតៃវ៉ាន់” សហរដ្ឋអាមេរិក មានកាតព្វកិច្ចផ្តល់អត្ថបទ និងសេវាកម្មការពារជាតិ ចាំបាច់ដល់កោះតៃវ៉ាន់ ដើម្បីជួយកោះនេះរក្សានូវសមត្ថភាព ការពារស្វ័យការពារគ្រប់គ្រាន់ ដោយបន្ថែមថា នេះអនុលោមតាមគោលនយោបាយចិនតែមួយ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានរំលឹកឡើងវិញ នូវការប្រឆាំងយ៉ាងម៉ឺងម៉ាត់ របស់ប្រទេសចិន ចំពោះផែនការលក់អាវុធជុំថ្មី ទៅឱ្យកោះតៃវ៉ាន់ ដោយសហរដ្ឋអាមេរិកថា “យើងបានដាក់តំណាងយ៉ាងតឹងរ៉ឹង ជាមួយភាគី អាមេរិក”។
ដោយកត់សម្គាល់នូវអ្វីដែលគេហៅថា “ច្បាប់ទំនាក់ទំនងតៃវ៉ាន់” គឺជាច្បាប់ក្នុងស្រុក ដែលបង្កើតឡើងដោយឯកតោភាគី ដោយសហរដ្ឋអាមេរិក លោក Zhao បានលើកឡើងថា វាបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិ ដែលទទួលស្គាល់ជាសកល និងបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ។
លោកបានបន្ថែមថា វាដើរផ្ទុយនឹងគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិសេចក្តីថ្លែងការណ៍រួម។ទាំង៣របស់ ចិន-អាមេរិក។ ក្នុងនោះលោកថា ចិនមិនដែលទទួលស្គាល់នោះទេ ហើយតែងតែប្រឆាំងនឹងទង្វើបែបនេះ។
លោក Zhao បានបន្ថែមថា សហរដ្ឋអាមេរិក មិនមានជំហរទាល់តែសោះ ក្នុងការធ្វើទង្វើបែបនេះ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងលក់អាវុធឱ្យតៃវ៉ាន់ ៕ ប្រែសម្រួល ឈូក បូរ៉ា