ព័ត៌មានអន្តរជាតិ

Update: មន្រ្តីជាន់ខ្ពស់ថា ដើម្បីឈ្នះសង្គ្រាម, យោធាអ៊ុយក្រែន ត្រូវមានអ្វីគ្រប់យ៉ាង ដែលពួកគេត្រូវការ

បរទេស ៖ លោក Andrey Yermak នាយសេនាធិការ របស់ប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky បាននិយាយនៅក្នុងបទ សម្ភាសន៍មួយ កាលពីថ្ងៃអង្គារថា យោធាអ៊ុយក្រែន ត្រូវតែកម្ចាត់រុស្ស៊ីមុនរដូវរងា ។ នៅចំពេលមានការរង្គោះរង្គើ នៅក្នុងរដ្ឋាភិបាល អ៊ុយក្រែន និងការទទួលបានផល ចំណេញរបស់រុស្ស៊ី នៅលើសមរភូមិ លោក Yermak បានទទូចមានឱ្យមានផ្តល់អាវុធ របស់លោកខាងលិច កាន់តែច្រើនថែមទៀត ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Yermak បានប្រាប់ Voice of Ukraine កាលពីថ្ងៃអង្គារថា “ថ្ងៃនេះ គោលដៅសំខាន់ របស់យើង គឺជ័យជម្នះ ដើម្បីធ្វើដូច្នេះបាន យើងត្រូវការយោធារបស់យើង ដើម្បីមានអ្វីគ្រប់យ៉ាង ដែលពួកគេត្រូវការ។ ពួកគេមានអ្វីៗគ្រប់យ៉ាង លើកលែងតែឧបករណ៍គ្រប់គ្រាន់ និងអាវុធគ្រប់គ្រាន់។

សូមជម្រាបថា សហរដ្ឋអាមេរិកតែម្នាក់ ឯងបានផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ច ដែលមានតម្លៃជាង ៥៥ ពាន់លានដុល្លារ ដល់អ៊ុយក្រែនរួចហើយ ចាប់តាំងពីខែកុម្ភៈ ហើយទោះបីជាកម្មវិធី Lend-Lease នៃការដឹកជញ្ជូនសព្វាវុធ របស់រដ្ឋបាល Biden គ្រោងនឹងដាក់ឱ្យដំណើរ ការក្នុងខែសីហាក៏ដោយ លោក Yermak បាននិយាយថា ពេលវេលាមិនស្ថិត នៅលើប្រទេស របស់លោកនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top