ព័ត៌មានអន្តរជាតិ

Twitter និង Elon Musk កំណត់ការកាត់ក្តីនាខែតុលា ខណៈខ្លួនព្យាយាមបង្ខំ ឲ្យមហាសេដ្ឋីពិភពលោក បញ្ចប់កិច្ចព្រមព្រៀង ទិញយកតម្លៃ ៤៤ពាន់លានដុល្លារ

អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការដេញថ្លៃរបស់លោក Elon Musk សម្រាប់ការពន្យារពេលការប្តឹងរបស់ Twitter ប្រឆាំងនឹងលោករហូតដល់ឆ្នាំ ២០២៣ត្រូវបានច្រានចោល ដោយចៅក្រមសហរដ្ឋអាមេរិក បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ ធ្វើការកាត់ក្តីយ៉ាងរហ័ស។

បុរសមានជាងគេបំផុតរបស់ពិភពលោក បាននិយាយថា លោកកំពុងដកខ្លួនចេញពីកិច្ចព្រមព្រៀង ក្នុងខែនេះដើម្បីទិញក្រុមហ៊ុនបច្ចេកវិទ្យាតម្លៃ ៤៤ ពាន់លានដុល្លារ ហើយក្រុមហ៊ុនកំពុងប្តឹងលោក ដោយព្យាយាមបង្ខំលោក ឲ្យធ្វើតាមការសន្យាមុនរបស់លោក កាលខែមេសាដើម្បីទទួល Twitter។

ចៅក្រមនៅ Delaware ឥឡូវនេះបានកំណត់ការកាត់ក្តី សម្រាប់ខែតុលានេះ ដោយលើកឡើងពី “ពពកនៃភាពមិនច្បាស់លាស់” លើវេទិកាសង្គម។ Twitter កំពុងអំពាវនាវឲ្យតុលាការ បើកសវនាការនៅខែកញ្ញា ដោយសារតែវាបាននិយាយថា ជម្លោះកំពុងបន្តធ្វើឲ្យប៉ះពាល់ ដល់អាជីវកម្មរបស់ខ្លួន។

ប៉ុន្តែក្រុមរបស់លោក Musk បានព្យាយាមបិទវារហូត ដល់ដើមឆ្នាំក្រោយ ដោយសារតែករណីនេះស្មុគស្មាញ។ អធិការបតី Kathaleen St Jude McCormick ជាប្រធានតុលាការ នៃតុលាការក្រុង Delaware បាននិយាយថា ការពន្យារពេលគំរាមកំហែង ដល់គ្រោះថ្នាក់មិនអាចជួសជុលបាន ចំណែកការពន្យារពេលកាន់តែយូរ ហានិភ័យកាន់តែខ្លាំង។

ប្រធានក្រុមហ៊ុន Tesla និងក្រុមហ៊ុនអវកាស SpaceX បានសន្យាថានឹងបង់ប្រាក់ ៥៤.២០ ដុល្លារ ក្នុងមួយហ៊ុនសម្រាប់ Twitter ប៉ុន្តែបានប្រាប់ក្រុមហ៊ុន កាលពីខែកក្កដាថា លោកចង់ដកខ្លួន ចេញពីកិច្ចព្រមព្រៀង៕ ដោយ៖លី ភីលីព

Most Popular

To Top