រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Mario Draghi នាយករដ្ឋមន្ត្រីអ៊ីតាលី បានលាលែងពីតំណែងជាផ្លូវការ ដោយប្រគល់អាណត្តិរបស់លោក ទៅកាន់ដៃប្រធានាធិបតី និងបញ្ចប់រដ្ឋាភិបាល រួបរួមជាតិរបស់លោក បន្ទាប់ពីកាន់តំណែងរយៈពេល១៧ខែ ។
សេចក្តីថ្លែងការណ៍ពីអគ្គលេខាធិការ នៃប្រធានាធិបតី នៃសាធារណរដ្ឋ Ugo Zampetti បានអានថា “ប្រធានាធិបតី Sergio Mattarella បានទទួល Mario Draghi ដែល … បានរំលឹកឡើងវិញនូវការលាលែងពីតំណែង របស់រដ្ឋាភិបាលដែលគាត់ដឹកនាំ” ។
សេចក្តីថ្លែងការណ៍បានដាក់ទៀតថា “ប្រធានាធិបតីបានកត់សម្គាល់ (នៃការលាលែងពីតំណែង) ។ រដ្ឋាភិបាលបច្ចុប្បន្ននៅតែកាន់តំណែង ដើម្បីថែរក្សាកិច្ចការបច្ចុប្បន្ន” ។
លោក Draghi បានប្រកាសពីចេតនារបស់គាត់ ក្នុងការជួប Mattarella នៅព្រឹកព្រលឹម ខណៈកំពុងថ្លែងទៅកាន់សភាជាន់ទាប មុនការបោះឆ្នោតទំនុកចិត្ត ដែលបានគ្រោងទុក ។
ដូចដែលគាត់បានពន្យល់យ៉ាងខ្លី ទៅកាន់សភាជាន់ទាប ការសម្រេចចិត្តរបស់គាត់ ក្នុងការចុះចេញពីតំណែង បានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតទំនុកចិត្ត ដែលបានធ្វើឡើងនៅក្នុងព្រឹទ្ធសភា កាលពីថ្ងៃពុធ ដែលរដ្ឋាភិបាលបានរួចរស់ជីវិត ជាមួយនឹងសំឡេងភាគច្រើន ។
លោក Draghi បានប្រាប់សមាជិកសភាមុនពេល ជួបប្រធានាធិបតីថា “ដោយមើលឃើញពីអ្វីដែលបានកើតឡើង កាលពីម្សិលមិញ នៅក្នុងសភាជាន់ខ្ពស់ ខ្ញុំសុំឱ្យផ្អាកសម័យប្រជុំ ព្រោះខ្ញុំហៀបនឹងទៅជួបប្រធានាធិបតី នៃសាធារណរដ្ឋដើម្បីទំនាក់ទំនង ការសម្រេចចិត្តរបស់ខ្ញុំ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា