បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The Wall Street Journal បានសរសេរថាភាពចម្រុះនៃអាវុធដ៏ច្រើនប្រភេទដែលអ៊ុយក្រែនបានទទួលពីលោកខាង លិចកំពុងបង្កភាពលំបាកដល់យោធា។
ក្រុមអ្នកវិភាគទាំងអង់គ្លេស និងអាមេរិកបានរាយការណ៍ប្រាប់ទៅ WSJ ថាទោះបីជាអាវុធទាំងនោះមានប្រសិទ្ធភាពខ្ពស់ក្តីចំពោះការប្រយុទ្ធប្រឆាំងទៅនឹងប្រទេសរុស្សីប៉ុន្តែការដឹកជញ្ជូន អាវុធដែលមាន លក្ខណៈចម្រុះគ្នាបែបនេះនឹងបង្កភាពលំបាកដល់យោធារបស់អ៊ុយក្រែននិងបូករួមទាំងបញ្ហាហ្វឹកហាត់ក្នុងការប្រើប្រាស់និងការហ្វឹកហាត់ដើម្បីជួសជុលនិងថែរក្សាផងដែរ។
ជាក់ស្តែងកាលពីដើមជម្លោះអាមេរិកនិងសម្ព័ន្ធមិត្តបានបញ្ជូនប្រព័ន្ធបាញ់មីស៊ីលចល័ត Portable Stinger Anti-Aircraft និងប្រព័ន្ធបាញ់រ៉ូក្កែត Javelin anti-tank rockets ជាច្រើនប៉ុន្តែភ្លាមៗវាបានអស់ពីស្តុកដូច្នេះអាមេរិកនៅក្នុងខែមេសាក៏បានសម្រេចចិត្តប្តូរជំនួសវិញនូវការផ្គត់ផ្គង់ប្រព័ន្ធអាវុធធុនធ្ងន់ M777 towed howitzer និងបន្តបន្ទាប់ មកប្រព័ន្ធបាញ់រ៉ូក្កែត HIMARS នៅក្នុងខែមិថុនាកន្លងមកនេះ៕ប្រែសម្រួល៖ស៊ុនលី