ព័ត៌មានអន្តរជាតិ

រុស្សី អះអាងថា បានបំផ្លាញប្រព័ន្ធ បាញ់គ្រាប់រ៉ូក្កែត អាមេរិក HIMARS ជាច្រើនគ្រឿង ដែលផ្គត់ផ្គង់ឲ្យអ៊ុយក្រែន

បរទេស ៖ យោងតាមការបញ្ជាក់ អះអាង ដោយក្រសួងការពារជាតិ នៃប្រទេសរុស្សី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត ដែលផលិតនៅអាមេរិក មានឈ្មោះថា HIMARS ចំនួន៤គ្រាប់ព្រមទាំង រថយន្តសម្រាប់ដឹកជញ្ជូនមួយគ្រឿងផង ត្រូវបានបំផ្លាញក្នុងរយៈពេល នៃការប្រតិបត្តិយោធា របស់ខ្លួន២សប្តាហ៍ចុងក្រោយនេះ នៅក្នុងប្រទេសអ៊ុយក្រែន។

គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ HIMARS ចំនួន១២គ្រឿង ហើយដែលត្រូវបាន អាមេរិកផ្តល់ មកឲ្យប្រទេសអ៊ុយក្រែន ហើយក្នុងនោះអាមេរិក ក៏ទើបតែបានប្រកាស ក្នុងការបញ្ចូន៤គ្រាប់ទៀត ផងដែរកាលពីថ្ងៃ សុក្រម្សិលមិញមក ឲ្យប្រទេសអ៊ុយក្រែន ។

កាលពីថ្ងៃសុក្រម្សិលមិញនេះ សេតវិមាន បានប្រកាសផ្តល់ HIMARS ចំនួន ៤គ្រឿង បន្ថែមទៀត មកហើយប្រទេសអ៊ុយក្រែន ព្រមជាមួយនឹងកញ្ចប់អាវុធផ្សេងទៀត ដូច ជាយន្តហោះដ្រូន Phoenix Ghost ចំនួន៥៨០ គ្រឿង និងអាវុធឃ្លាំងរំសេវជាច្រើនផ្សេងទៀត ដែលមានតម្លៃសរុប ប្រហែលជា២៧០លានដុល្លារ ។

មន្ត្រីមួយរូបរបស់អាមេរិក ដែលបានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រ បានអះអាងថា HIMARS មួយចំនួនត្រូវបានបំផ្លាញ ពិតមែនខណៈដែលរដ្ឋាភិបាល ទីក្រុងគៀវ វិញបែរជាបានចោទប្រកាន់ប្រទេស រុស្សីថា បានបញ្ចេញសារព័ត៌មាន មិនពិតចំពោះបញ្ហានេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top