ព័ត៌មានអន្តរជាតិ

អំពើហឹង្សា ដោយកាំភ្លើង ធ្វើឱ្យអាមេរិកចំណាយជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ការចំណាយថ្លៃមន្ទីរពេទ្យ

វ៉ាស៊ីនតោន៖ CBS បានរាយការណ៍ឲ្យដឹងថា រួមជាមួយនឹងចំនួនអ្នកស្លាប់ ដែលមិនអាចគណនាបានលើជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ អំពើហិង្សាដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិកក៏បានកំណត់ការចំណាយ ដ៏ធ្ងន់មួយផ្សេងទៀតផងដែរ ដោយមានច្រើនជាង ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅក្នុងការចំណាយថ្លៃមន្ទីរពេទ្យ។

តួលេខនោះគិតតែពីថ្លៃដើមសុខភាព ដំបូងសម្រាប់ការថែទាំនៅមន្ទីរពេទ្យ សម្រាប់អ្នកដែលត្រូវបានបាញ់ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយ ដោយគណៈកម្មាធិការសេដ្ឋកិច្ចរួមរបស់សភាអាមេរិក មុនពេលសវនាការកាលពីថ្ងៃពុធ ស្តីពីផលប៉ះពាល់សេដ្ឋកិច្ចនៃអំពើហិង្សាដោយកាំភ្លើង។

លោក Chethan Sathya គ្រូពេទ្យវះកាត់របួសកុមារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cohen Children’s Medical Center ក្នុងទីក្រុងញូវយ៉ក បានឲ្យដឹងនៅក្នុងសវនាការថា “ការចំណាយភាគច្រើនកើតដោយផ្ទាល់ ដោយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ” ។

សម្រាប់ជនរងគ្រោះដោយសារ ការរងរបួសដោយអាវុធធ្ងន់ធ្ងរ ថ្លៃព្យាបាលសរុបមានចំនួន ២៩០ លានដុល្លារក្នុងឆ្នាំ២០២០ និងចំណាយជាមធ្យម ៩០០០ដុល្លារសម្រាប់អ្នកជំងឺម្នាក់ នេះបើយោងតាមក្រុមនេះដោយដកស្រង់តួលេខ ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ។

ជារៀងរាល់ឆ្នាំ ការរងរបួសទាក់ទងនឹងអាវុធបានធ្វើឱ្យអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យដំបូងចំនួន ៣០០០០នាក់ ដែលនីមួយៗមានការចំណាយលើការព្យាបាល ជាមធ្យមចំនួន ៣១០០០ ដុល្លារ និងការចូលមើលបន្ទប់សង្គ្រោះបន្ទាន់ដំបូងចំនួន ៥០០០០ដុល្លារ ដែលមានតម្លៃជាមធ្យម ១៥០០ដុល្លារក្នុងមួយថ្ងៃ៕

Most Popular

To Top