បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងការធ្វើបច្ចុប្បន្នភាព ប្រចាំថ្ងៃកាលពីថ្ងៃសុក្រថា យុទ្ធជនជាតិនិយមអ៊ុយក្រែន ជាច្រើនរយនាក់ ដែលមានទីតាំងនៅសាធារណរដ្ឋ ប្រជាមានិត Donetsk ត្រូវបានកម្ទេចចោល បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីលដោយភាពជាក់លាក់ខ្ពស់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ក្រសួងការពារជាតិរុស្ស៊ីថា កងកម្លាំងរុស្ស៊ី បានបំផ្លាញទីតាំងដាក់ពង្រាយបណ្ដោះអាសន្ន នៃការបង្កើតជាតិនិយម ‘Black Hundred’ ដោយប្រើអាវុធដែលមានភាពជាក់លាក់ខ្ពស់ នៅលើដី។ អ្នកប្រយុទ្ធត្រូវបានគេអះអាងថា បានលាក់ខ្លួន នៅក្នុងអគារសាលាមួយក្នុងទីក្រុង Kramatrosk ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk។
យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា យុទ្ធជនរហូតដល់ ៣០០ នាក់ និងឧបករណ៍ពិសេសជាង ៤០ គ្រឿងត្រូវបាន កម្ទេចចោល ដោយសារតែការវាយប្រហារ ដោយមីស៊ីលនោះ៕ ប្រែសម្រួលៈ ណៃ តុលា
