ព័ត៌មានអន្តរជាតិ

Met Office ៖ នៅពេលអាកាសធាតុក្តៅ អាចបង្កឲ្យមានរលកកម្តៅ មួយទៀតមកដល់

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អ្នកពន្លត់អគ្គីភ័យ កាលពីម្សិលមិញប៉ុណ្ណោះ ដែលត្រូវបានអំពាវនាវ ឲ្យប្រយ័ត្នភ្លើងឆេះ បន្ថែមទៀត ហើយកាលពីសប្តាហ៍មុន ប្រទេសនេះបានទទួលរង នូវកម្ដៅខ្លាំងដែលបានធ្វើឲ្យផ្លូវ ថ្នល់រលាយ ខ្សែរថភ្លើងជាប់គាំង និងភ្លើងឆេះព្រៃ បានបំផ្លាញផ្ទះសម្បែង ។

អ្នកព្យាករណ៍កំពុង តាមដានអាកាសធាតុក្តៅ សម្រាប់ចុងសប្តាហ៍ និងសប្តាហ៍ក្រោយ ដោយនិយាយថា រលកកម្ដៅមួយផ្សេងទៀត អាចនឹងកើតមានឡើង ថែមទៀត ។ Met Office បាននិយាយថា ស្ថានភាពក្នុងសប្តាហ៍នេះអាចមានអារម្មណ៍ថា រីករាយណាស់ ខណៈអាកាសធាតុឡើង កម្តៅដល់ចុងសប្តាហ៍ ជាពិសេសនៅភាគខាងត្បូង ។

សីតុណ្ហភាពអាចឡើងដល់ ២៨អង្សាសេ នៅទីក្រុងឡុងដ៍ ហើយភាគច្រើន នៃប្រទេសអង់គ្លេស និងវែលអាចជួបប្រទះអាកាសធាតុ នៅពាក់កណ្តាល ២០ អង្សាសេ ។ លោក Stephen Dixon អ្នកនាំពាក្យ របស់ Met Office បាននិយាយថា ផ្នែកខាងមុខ ដ៏កក់ក្តៅ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើម នៅដើមសប្តាហ៍ក្រោយ ដោយនាំមកនូវសីតុណ្ហភាព លើសពីមធ្យម សម្រាប់មនុស្សជាច្រើន ។

លោកបានបន្ថែមថា ទោះជាយ៉ាងណា ថាតើវានឹងត្រូវបានចាត់ថ្នាក់ ជារលកកម្ដៅ Met Office ផ្លូវការ នៅតែបើកចំហចំពោះភាពមិនច្បាស់លាស់មួយចំនួន ដោយសារវាមានជួរដ៏ធំនៃសីតុណ្ហភាព ដែលអាចកើតមាន សម្រាប់សប្តាហ៍ក្រោយ ។ ដើម្បីចាត់ថ្នាក់ជារលកកម្ដៅ សីតុណ្ហភាព ត្រូវតែឡើងដល់ ២៨អង្សាសេ នៅទីក្រុងឡុងដ៍ និង ២៥អង្សាសេ សម្រាប់រយៈពេល បីថ្ងៃជាប់ៗគ្នា៕ដោយ៖លី ភីលីព

Most Popular

To Top