ព័ត៌មានអន្តរជាតិ

រុស្សី គ្រោងនឹងដើរចេញ ពីស្ថានីយយាន អវកាសអន្តរជាតិ ISS នៅបន្ទាប់ពីឆ្នាំ២០២៤

បរទេស ៖ ប្រធានភ្នាក់ងារស្រាវជ្រាវ ទីអវកាសថ្មី របស់ប្រទេសរុស្សីលោក Yury Borisov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថាប្រទេស រុស្សីនឹងធ្វើការដកខ្លួនចេញ ពីស្ថានីយទីអវកាស អន្តរជាតិ ISS ហើយនៅ បន្ទាប់ពីឆ្នាំ២០២៤ខាងមុខ។

លោក Borisov បានថ្លែងប្រាប់ទៅ កាន់ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំមួយនៅវិមាន ក្រមឡាំងថា រដ្ឋាភិបាលទីក្រុង មូស្គូមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង ចំពោះការបំពេញ បេសកកម្មនិង កាតព្វកិច្ចរបស់ខ្លួនជាមួយនឹងដៃគូ បរទេសនិងផ្នែកនៃគម្រោងរបស់ ISS ប៉ុន្តែការសម្រេចចិត្តគឺបានធ្វើឡើង រួចទៅហើយនៅក្រោយ ឆ្នាំ២០២៤ខាងមុខនេះ។

លោកបន្តទៀតថា ខ្ញុំគិតថានៅក្នុងពេលវេលា ដែលនៅសេសសល់នេះ ពួកយើងនឹងអាចធ្វើការជាមួយ នឹងក្រុមការងារជំនាញរបស់យើង ក្នុងការបង្កើតបានទៅជាស្ថានីយអវកាស មួយដោយខ្លួនឯង។

លោកពន្យល់ទៀតថា ក្រៅតែពីការសិក្សានិងស្រាវជ្រាវ វិទ្យាសាស្ត្រហើយនោះការ ធ្វើដំណើរទៅកាន់ទីអវកាសរបស់រុស្សី នាពេលអនាគតក៏នឹងផ្តោត សំខាន់ ទៅលើកិច្ចការងារស្រាវជ្រាវថ្មី បន្ថែមទៀត ដើម្បីធានាឲ្យបានថារុស្សីនឹង ទទួលបានចំណេះដឹងថ្មីៗ ពីបេសកកម្មនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top