ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ុយក្រែន ប្រើមីស៊ីលអាមេរិក HIMARS វាយប្រហារស្ពាន នៅតំបន់ Kherson

បរទេស ៖ យោងតាមអាជ្ញាធរ ក្នុងតំបន់បានឱ្យដឹងថា ចរាចរណ៍នៅលើស្ពាន Antonovsky ឆ្លងកាត់ទន្លេ Dnepr ក្នុងតំបន់ Kherson ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី ត្រូវបានបញ្ឈប់បន្ទាប់ពីការ វាយប្រហាររបស់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ពានប្រវែង ១៣៦៦ ម៉ែត្រ ត្រូវបានកងកម្លាំងអ៊ុយក្រែន ទម្លាក់គ្រាប់បែកពីលើចំនួន៣ ដង រយៈពេល២៤ម៉ោងកន្លងមក។

នៅក្នុងការវាយប្រហារមួយ យប់ចុងក្រោយនេះ “ស្ពានត្រូវរងការវាយប្រហារ ប៉ុន្តែវាមិនត្រូវបានបំផ្លាញទេ។ លោក Kirill Stremousov អនុប្រធានរដ្ឋបាលតំបន់ Kherson បាននិយាយថា មានតែរន្ធថ្មីមួយ ចំនួននៅលើស្ពាន។

មន្ត្រីរូបនេះបានបន្ថែមថា «យើងបានផ្អាកចរាចរណ៍ ទាំងអស់លើស្ពាន] ហើយនឹងជួសជុលវាឥឡូវនេះ»។

យោងតាមលោក Stremousov ស្ពានបណ្តែតទឹកឆ្លងកាត់លើ Dnieper នឹងត្រូវបានបង្កើតឡើង នៅក្នុងតំបន់ ដោយរង់ចាំការជួសជុលនៅលើស្ពាន Antonovsky ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top