ប៉ារីស៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ថា ភ្លើងឆេះព្រៃនៅឯទន្លេ Ardeche ភាគអាគ្នេយ៍នៃប្រទេសបារាំង ដែលបានកើតឡើងកាលព្រឹកថ្ងៃពុធនេះ បានឆេះបំផ្លាញផ្ទៃដីចំនួន៩០០ហិកតា និងបង្ខំឲ្យមានការជម្លៀសចេញពីទីក្រុងផ្សេងៗគ្នា ។
យោងតាមលោក Le Figaro អ្នកពន្លត់អគ្គីភ័យបាននិយាយថា សរុបចំនួន៥៥០នាក់ និងម៉ាស៊ីនអន្តរាគមន៍១០០ ក៏ដូចជាអង្គភាពពន្លត់អគ្គីភ័យពីលើអាកាស ត្រូវបានចល័តដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃ ។
យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ភ្លើងដ៏សំខាន់កំពុងបន្តដំណើរការរបស់វានៅតាមដងទន្លេ Ardeche ហើយកំពុងឆ្ពោះទៅទីក្រុង Vogue ដែលជាកន្លែងដែលអ្នកពន្លត់អគ្គីភ័យនៅទន្លេ Ardeche តាំងនៅ ។
អាជ្ញាធរបានឲ្យដឹងថា មិនមាន “កន្លែងរស់នៅដែលត្រូវបានគំរាមកំហែង” ហើយតំបន់ឧស្សាហកម្ម Lavilledieu ត្រូវបាន “ធានាសុវត្ថិភាព” ។
ផ្លូវជាច្រើនត្រូវបានបិទ ហើយការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃការឆេះព្រៃនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា