ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស ជួបប្រទះក្តៅបំផុត អស់រយៈពេលជាង មួយសតវត្សរ៍នាខែកក្កដា ខណៈចក្រភពនេះ ក្តៅបំផុតចាប់ តាំងពីឆ្នាំ១៩៨៤

អង់គ្លេស ៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ខែនេះមិនទាន់ចប់នៅឡើយទេ ប៉ុន្តែរហូតមកដល់ពេលនេះ វាគឺជាខែកក្កដា ដែលក្តៅបំផុត នៅចក្រភពអង់គ្លេស ចាប់តាំងពីឆ្នាំ ១៩១១ ហើយជាខែក្តៅបំផុតទី២ ចាប់តាំងពីកំណត់ត្រា បានចាប់ផ្តើមនៅឆ្នាំ១៨៣៦ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

យោងតាមMet Officeបានឲ្យដឹងថា ភ្លៀងធ្លាក់ជាមធ្យមត្រឹមតែ ១៥.៨មីលីម៉ែត្រ (០.៦ អ៊ីង) ជាមធ្យមរហូតដល់ថ្ងៃទី ២៦ ខែកក្កដា ហើយនេះគ្រាន់តែជា ២៤ភាគរយ នៃបរិមាណ ដែលនឹងរំពឹងទុក ក្នុងខែកក្កដាជាមធ្យម ។ តួលេខក៏បង្ហាញថា ចក្រភពអង់គ្លេស បានជួបគ្រោះ រាំងស្ងួតបំផុត ក្នុងរយៈពេល៨ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ដល់ខែមិថុនា ឆ្នាំ ២០២២ចាប់តាំងពីឆ្នាំ ១៩៧៦នៅពេលប្រទេសនេះ បានតស៊ូជាមួយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ។

ក្នុងរយៈពេលនោះ ភ្លៀងធ្លាក់ត្រឹមតែ ៤២១មីលីម៉ែត្រ(១៦.៦អ៊ីញ)នៅទូទាំងចក្រភពអង់គ្លេស តិចជាងបីភាគបួន (៧៤ភាគរយ)នៃមធ្យមភាគ ១៩៩១-២០២០នៃ ៥៦៨មីលីម៉ែត្រ (២២.៤អ៊ីញ) ។ វាកើតឡើងនៅពេលប្រធានទឹកកំពុងរៀបចំ សម្រាប់គ្រោះរាំងស្ងួត ជាមួយមន្ត្រីនៅទីភ្នាក់ងារបរិស្ថាន (EA) ផ្ទេរទឹកទៅកាន់ទន្លេកំពុង ដំណើរការទាប ជួយសង្គ្រោះត្រី និងទឹកឡើងវិញ ខណៈក្រុមហ៊ុនទឹកកំពុង អនុវត្តដំណាក់កាលដំបូង នៃផែនការគ្រោះរាំងស្ងួតរបស់ពួកគេ។

ហើយ Royal Meteorological Society បានប្រាប់ Sky News ថា គ្រោះរាំងស្ងួតឥឡូវនេះ “ទំនងណាស់” សម្រាប់ភាគច្រើន នៃភាគខាងត្បូង នៃប្រទេសអង់គ្លេស និងវេលស៍ ៕ ដោយ៖លី ភីលីព

Most Popular

To Top