ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ីវាយប្រហារ បំផ្លាញប្រព័ន្ធរ៉ុក្កែត HIMARS អស់ ១០០គ្រាប់ និងសម្លាប់យោធា ១២០នាក់

បរទេស ៖ កងកម្លាំងរុស្ស៊ី បានកំណត់គោលដៅលើឃ្លាំងរំសេវមួយកន្លែង នៅក្នុងតំបន់ Dnepropetrovsk របស់អ៊ុយក្រែន ដោយបានបំផ្លាញគ្រាប់រ៉ុក្កែត ប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិកជាង ១០០ គ្រាប់ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព ពីក្រសួងការពារជាតិ រុស្ស៊ីកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា របាយការណ៍ របស់ក្រសួងបានសរសេរថា “កាលពីថ្ងៃទី ២៤ ខែកក្កដា ការវាយប្រហារដោយកងកម្លាំង អាកាសយានិករបស់រុស្ស៊ី លើឃ្លាំងរំសេវមួយនៅជិតកន្លែង តាំងលំនៅនៃ Lyubimovka តំបន់ Dnepropetrovsk បានបំផ្លាញមីស៊ីលជាងមួយរយ សម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS Multiple ផលិតដោយសហរដ្ឋអាមេរិក” ។ មានការកត់សម្គាល់ផងដែរថា បុគ្គលិកយោធាអ៊ុយក្រែន រហូតដល់ ១២០ នាក់ដែលយាមកន្លែង ក៏ដូចជាទាហានស៊ីឈ្នួលបរទេស និងអ្នកឯកទេស បច្ចេកទេស ក៏ត្រូវបានសម្លាប់ផងដែរ ។

ការធ្វើបច្ចុប្បន្នភាពនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទដែលអះអាងថា ទីក្រុងម៉ូស្គូបានកំណត់គោលដៅ និងបំផ្លាញអាវុធ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក រួមទាំងកាំភ្លើងធំនៅភាគខាងលិច អ៊ុយក្រែនដោយប្រើ មីស៊ីល “អាវុធរយៈចម្ងាយឆ្ងាយ ដែលមានភាពជាក់លាក់ខ្ពស់ នៅលើសមុទ្រ”៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top